១-ទីតាំងសួងច្បារគួរស្ថិតនៅទិសខាងកើត
ការកំណត់ផ្ទៃសម្រាប់រៀបចំសួនច្បារនៅក្នុងបរិវេណផ្ទះចាត់ទុកថា ជាកត្តាដំបូងគេដែលត្រូវលើកមកពិចារណា ។ នៅក្នុងតម្រាហុងស៊ុយមិនបាននិយាយថា គួរធ្វើនៅទិសខាងកើត ព្រោះមានហេតុផលថា ទិសនេះជាភពដែលព្រះអាទិត្យរះឡើង ។ ពន្លឺថ្ងៃនាពេលព្រឹកវាជួយជំរុញឱ្យរុក្ខជាតិដុះលូតលាស់ល្អមានពណ៌ខៀវស្រងាត់ ព្រោះមានកម្តៅមិនក្តៅពេក។
២-សួនច្បារត្រូវរៀបចំឱ្យមានធាតុទាំង៥ គឺទឹក ឈើ ភ្លើង ដី និងមាស
សួនច្បារដែលចាត់ទុកថា មានលក្ខណៈល្អគួរមានផ្សំទៅដោយដើមឈើ(ធាតុឈើ) ទឹកធ្លាក់ទឹកផុស អាងឈូក ស្រះត្រី (ធាតុទឹក) ពន្លឺថ្ងៃជះដល់(ធាតុភ្លើង) មានដីសម្បូរជីវជាតិ (ធាតុដី) និងចំណុចដែលសំខាន់ត្រូវមានការតុបតែងសួនឱ្យ ស្រស់ត្រកាល (ធាតុមាស) មិនមែនបណ្តោយឱ្យស្តុកមើលមិនយល់ក្លាយទៅជាព្រៃនោះទេ ។
៣-ចំណុចទឹកធ្លាក់ត្រូវបែរមុខរកផ្ទះជានិច្ច
ការតុបតែងសួនច្បារដោយមានទឹកចូលមកពាក់ព័ន្ធក្នុងក្បួនហុងស៊ុយបានកត់ត្រាទុកថា ឱ្យមានការប្រុងប្រយ័ត្នពិសេសបំផុតនោះ គឺករណីមុខទឹកធ្លាក់គួរតែមានមុខបែរចូលទៅរកផ្ទះ ហាមបែរចេញទៅក្រៅផ្ទះ មានន័យទៅដល់រឿងលុយកាក់ មាសប្រាក់ហូរចេញទៅក្រៅផ្ទះយ៉ាងដូច្នេះដែរ ។
កត្កាសំខាន់ទឹកត្រូវបានគេចាត់ទុកថា ជាតំណាងឱ្យលាភសំណាងលុយកាក់នោះឯង ។ នេះជាច្បាប់មួយដែលគួរចងចាំទុកមុនពេលធ្វើសួនក្នុងបរិវេណផ្ទះសម្បែង ។
៤-ស្រះ ឬអណ្តូងទឹកតោងមានរូបភាពមិនអាក្រក់
ការជីកស្រះឬអណ្តូងទឹកនៅក្នុងសួនច្បារអ្វីដែលគួរពិចារណាមុនគេនោះ គឺរូបរាងទ្រង់ ទ្រាយរបស់វា ។ នៅក្នុងក្បួនហុងស៊ុយគេកំណត់ឱ្យធ្វើបែបណាកុំឱ្យបង្កគ្រោះថ្នាក់ដល់អ្នករស់នៅក្នុងផ្ទះដូចជាមានរូបរាងជ្រុងរូបរាងប៉ោងទួល ឬបីជ្រុងជាដើម ។ ក៏ប៉ុន្តែគេណែនាំឱ្យបើរូបរាងកោងមូលឬជារង្វង់មូលតែម្តងទើបល្អបំផុត ។
៥-ដុំថ្មប្រសិនបើរៀបទុកដាក់ខុសនឹងក្លាយទៅជាឧបសគ្គយ៉ាងធំ
ការប្រើដុំថ្មមកតុបតែងលំអនៅក្នុងសួន គួរមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជា ពិសេសដុំថ្មធំៗ ព្រោះនៅក្នុងក្បួន ហុងស៊ុយ (ដុំថ្ម) គឺតំណាងឱ្យឧបសគ្គ ។ ដូច្នេះការ ជ្រើសរើសដុំថ្មមកប្រើប្រាស់គួរជ្រើសយកដុំណាដែលមានរាងមូលទាល ហាមប្រើដុំមានជ្រុងមុខស្រួចដាច់ខាត ។ ចំណែកដុំថ្មដែលមានរន្ធក៏ជាលក្ខណៈមួយត្រូវបានហាមប្រើដូចគ្នា ។ សម្រាប់ទីតាំងដែលត្រូវដាក់ភាគច្រើនគេរៀបនៅបរិវេណមុខផ្ទះ ដោយហាមរៀបពីមុខនៅចំទ្វារផ្ទះ ។
៦-ផ្ទះតូចហាមដាំដើមឈើធំនិងឈើមានបន្លា
សម្រាប់ផ្ទះតូចមានផ្ទៃដីកំណត់ក្នុងការរៀបចំសួនច្បារហាម ដាំដើមឈើធំៗ ព្រោះវាហុចផលអាក្រក់ច្រើនជាងផលល្អ ។ អ្វីដែលគេអាចមើលឃើញបានយ៉ាងច្បាស់នោះ គឺដើមឈើធំ វាបំផ្លាញគ្រឹះផ្ទះព្រមទាំងមែករបស់វាក៏បំផ្លាញតួផ្ទះទៀតផង។
ចំណែករឿងដើមឈើមានបន្លាវិញ នៅក្នុងក្បួនហុងស៊ុយគេហាមទុករួចជាស្រេចទៅហើយ ព្រោះលក្ខណៈបន្លាស្រួចៗបែបនោះវាប៉ះពាល់ទៅដល់មនុស្សរស់នៅក្នុងផ្ទះបាន។ ហេតុផលដែលគេហាមឃាត់ ក៏ព្រោះបន្លាទាំងនោះវាអាច ទាក់មុតមនុស្សចេញចូលនៅក្នុងផ្ទះបាន ជាពិសេសក្មេងតូចៗ។ ម្យ៉ាងវិញទៀតពេលវាលូលលាស់ធំ ក៏ពិបាកនឹងកែកុន ឬផ្លាស់ប្តូរទីកន្លែងទៀតផង ៕
ប្រភពពី Cen

