អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

​តើ​ការ​ត​ពង្រីក​បរិវេណ​ផ្ទះ​ខុស​ហុងស៊ុយ​ដែរឬទេ​?

​អ្នក​អាច​កំពុង​បំផ្លាញ​ហុងស៊ុយ ប្រសិនបើ​អ្នក​ធ្វើកា​រតបន្ថែម​បរិវេណ​ផ្ទះ​ឱ្យ​ធំ​ទូលាយជាង​មុន ។ ផ្ទះ​ចាស់​ដែល​អ្នក អាស្រ័យ​រស់នៅ​យូរ តែង​ចង់​មាន​ការពង្រីក​ផ្ទៃ​កន្លែង​ខ្លះ ដើម្បី​បាន​កន្លែង​ប្រើប្រាស់​ច្រើន ពិសេស​ប្តី​ប្រពន្ធ​ដែល​មាន​កូនៗ​រស់នៅ​ជាមួយ ។ នៅ​ពេល​កូន​ធំៗ​ត្រូវ​រៀបការ​មានគ្រួសារចាំបាច់​ត្រូវតែ​ពង្រីក​ចំណែក​ខ្លះ​ ក្នុង​បរិវេណ​ផ្ទះ​សម្រាប់​ឱ្យ​កូននិង​ចៅ​បានរស់នៅ​ស្រួល ។ 
​    ​ការពង្រីក​បរិវេណ​ផ្ទះ​ទោះបី​ទទួលបាន​ទីធ្លា​ធំ​ពិត មែន​តែ​ផ្ទុយ​មក​វិញ​ពេល​ខ្លះ​វា​បំផ្លាញ​ហុងស៊ុយ​ក្នុងផ្ទះសម្បែង​ទៅវិញ ។ ផ្ទះ​ខ្លះ​ធ្លាប់តែ​មាន​ទម្រង់​៤​ជ្រុង ឬ​ចតុ​-​កោណ​កែង​ល្អ ដែល​ចាត់ទុក​ជា​ទម្រង់​ហុងស៊ុយ តែ​ថ្ងៃ​ណាមួយ​ម្ចាស់ផ្ទះ​ពង្រីក​បន្ថែម​នាំឱ្យ​ខូច​ទម្រង់​ដើម នាំ​ឱ្យ​ជះឥទ្ធិពលអាក្រក់​ដល់​សមាជិក​ក្នុង​ផ្ទះសម្បែង ។​



​    ​មូលហេតុ​ដែល​នាំឱ្យ​ កើត​ផល​អាក្រក់​
​    ​ផ្ទៃ​ផ្ទះ​ដែល​មាន​លក្ខណៈ​រកេតរ​កូត​ដោយសារ​ការសង់​បន្ថែម ។ បើ​កែ​ច្នៃ​ទៅ​ទិស​ខាងជើង​តាម​ក្បួន​ហុងស៊ុយ​ចិន បញ្ជាក់ថា អាច​នឹង​បង្ក​ឱ្យ​សមាជិក​មនុស្ស​ប្រុស​ក្នុងផ្ទះ​ដែលមាន​អាយុ​ចាប់ពី​១៦​ទៅ​៣១​ឆ្នាំ កើត​ជំងឺ​និង​មាន​រឿង​រកាំរកូស​កើតឡើង ។​
​    ​ផ្ទះ​ត​រកេតរកូត​ទៅ​ទិស​ខាងកើត​ឆៀង​ខាងជើង ត្រូវប្រយ័ត្ន​កើត​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​កើតឡើង​ចំពោះក្មេងប្រុស​ អាយុ​១​ទៅ​១៦​ឆ្នាំ ។ ផ្ទះ​ត​រកេតរកូត​ទៅ​ទិស​ខាង កើត​ឆៀង​ខាងត្បូងត្រូវ​ប្រយ័ត្ន​កើតរឿង​គ្រោះ​កម្ម​ដែល​អាច កើតឡើង​ចំពោះ​ស្ត្រី​អាយុ​៣១​ទៅ​៤៥​ឆ្នាំ ។ ផ្ទះ​ត​រកេតរកូតទៅ​ទិស​ខាងលិច ប្រយ័ត្ន​ជោគ​អាក្រក់​កើតឡើង​ចំពោះ​ស្ត្រី អាយុ​៣១​ទៅ​៤៥​ឆ្នាំ ហើយ​បើ​ត​ទិស​ខាងលិច​ឆៀង​ខាងជើង បុរស​អាយុ​៤៥​ទៅ​៧៥​ឆ្នាំ តែង​ធ្វើឱ្យ​បាត់​បុណ្យ​បារមី ខ្វះអំណាច ពិសេស​អាច​បង្ក​ឱ្យ​បាត់បង់​ជីវិត​ផង។​
​    ​ចំពោះ​ផ្ទះ​ត​រកេតូរកូ​តទៅ​ទិស​ខាងលិច​ឆៀង​ត្បូង ស្ត្រី​អាយុ​៤៥​ទៅ​៧៥​ឆ្នាំ ត្រូវ​ប្រយ័ត្ន​កើត​ជំងឺ​ពាក់ព័ន្ធ​ជាមួយ សួត និង​ពោះវៀន ។ ចំណែកឯ​ផ្ទៃ​ផ្ទះ​ត​រកេតរកូត​ទៅ​ទិស ខាងត្បូង គួរ​ប្រយ័ត្ន​រឿងក្តី​ដែល​អាច​កើតឡើង​ចំពោះ​ស្ត្រី អាយុ​១៦​ទៅ​៣១​ឆ្នាំ ។​
​    ​នោះ​គ្រាន់តែ​ជា​ជំនឿ​ប៉ុណ្ណោះ​ដែល​អ្នក​មិន​គប្បី​ជឿពេក​ដែរ ។ ទោះបី​យ៉ាងណា​បើ​ធ្វើការ​ត​ផ្ទះ​ឱ្យ​ស្អាត​សម​សួន ក៏​ជា​ការជួយ​លើក​ហុងស៊ុយ​បន្ថែម​ផងដែរ ។​



​    ​មិន​ត្រូវ​ដាក់​ ចង្ក្រាន​ជិត​ទឹក​អត់​មានជោគ​លាភនិង​ភាពសុខ​ដម
​    ​ការដាក់​ចង្ក្រាន​នៅ​ជិត​កន្លែង​លាងចាន​ដែលមាន ក្បាល​រ៉ូ​ប៊ីណេ​ទឹកនោះ​ជាលក្ខណៈ​មិន​ផ្តល់​ជ័យមង្គល​ទេ ព្រោះ​ថា​ទីតាំង​របស់​ភ្លើង​ដែល​នៅ​ជិត​ទឹក​រមែង​ធ្វើ​ឱ្យ​មាន ការប៉ះទង្គិច​គ្នា ។ វា​តែងតែ​ហុច​ផល​អាក្រក់​នាំឱ្យ​បាត់បង់ មាសប្រាក់ ហើយ​មិន​មាន​ផលប្រយោជន៍​តបស្នង​មក​វិញ​ទេ​។ ក្រៅពីនេះ​នៅ​បង្ក​គ្រោះភ័យ​បង្កើត​ភាព​ក្តៅក្រហាយ​បាត់​ជោគ លាភ​និង​បាត់​សិរី​សួស្តី ។​
​    ​វិធី​បំបាត់​ជោគ​អាក្រក់​នេះ គឺ​ត្រូវ​យក​ចង្ក្រាន​ចេញ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​លាងចាន ។ ក្រៅពីនេះ​នៅ​ក្រោយ​ចង្ក្រាន ហ្គាស ឬ​ចង្ក្រាន​ធ្យូង មិន​គួរ​ឱ្យ​នៅ​វាល​ទំនេរ និង​មិន​គួរ​ឱ្យ ប្រភព​ទឹក​នៅ​ពីក្រោយ​ចង្ក្រាន​ឡើយ ព្រោះ​វា​អាច​ធ្វើឱ្យ​ស្ត្រី ក្នុងផ្ទះ​ជួប​គ្រោះអាក្រក់​ដូចគ្នា​នឹង​ការ​ដាក់​ចង្ក្រាន​នៅ​ជិតកន្លែង​ លាងចាន​ដែរ ៕ 

ប្រភពពី Cen

Powered by Blogger.