ប្រសិនបើនរណាម្នាក់កំពុងតែខ្វាយខ្វល់ពិបាកចិត្តទៅនឹងការងារដែល កំពុងស្ទះដំណើរការ មិត្តភក្តិរួមការងារមិនតាំង ចិត្តសហការចៅហ្វាយនាយ មានអារម្មណ៍ឆេវឆាវ ៘ សាកល្បងងាកមករៀបចំការិយាល័យរបស់អ្នកទៅតាមគោលការណ៍ ហុងស៊ុយ ព្រោះវាជួយលុបបំបាត់អារម្មណ៍ធុញថប់តប់ប្រមល់ដោយចាប់ផ្តើមបែបងាយៗ ពីតុអ្នកដំបូងគេតែម្តង ។
១- តុការងាររបស់អ្នកគ្រប់គ្រងកិច្ចការ ប្រសិនបើស្ថិតនៅលើទីតាំងល្អ នឹងជួយឱ្យដំណើរការងារមុខជំនួញទទួលបានជោគជ័យ ។ ដូច្នេះអ្នកគ្រប់គ្រងការងារគួរអង្គុយនៅចំទីតាំងដែលមានអំណាច ក្នុង ការគ្រប់គ្រង គឺនៅត្រង់ជ្រុងណាមួយដែលស្ថិតនៅបញ្ឆិតនឹងទ្វារចូលនៃការិយាល័យ ។
២-សម្រាប់ បុគ្គលិកទូទៅគួរជ្រើសរើសយកទីតាំងតុដែលស្ថិតនៅបញ្ឆិតគ្នានឹង មាត់ទ្វារឱ្យច្រើនបំផុតតែគួរឱ្យមើល ឃើញខ្លាងទ្វារចូល ហើយក៏មិនបែរខ្នងដាក់មាត់ទ្វារដែរ ព្រោះបើតាមជំនឿនៅក្នុងហុងស៊ុយគេចាត់ទុកថា មានមិត្តរួមការងារ លួចកាច់កុងពីខាងក្រោយខ្នង ។
៣-ទីតាំង នៃមុមទ្រព្យ ឬមុមនាំឱ្យមានបាន ប្រសិនបើដើរចូលទីតាំងមួយនេះ គួរស្ថិតនៅខាងឆ្វេងដៃបំផុត ជាពិសេស បើមានរូបចម្លាក់ខ្លាពណ៌ស តាំងទុកនៅក្នុងកន្លែងធ្វើការកាន់តែប្រសើរ ព្រោះរូបចម្លាក់នេះវាជួយឱ្យលោកអ្នកមានសមត្ថភាព ប្រមូលផ្តុំទ្រព្យសម្បត្តិមកទុកក្នុងដៃបានតាមបំណងប្រាថ្នា ។
៤- ដោយឡែកបរិយាកាសនៅក្នុងបន្ទប់ការិយាល័យ គួរចាត់ចែងឱ្យមាន ពន្លឺជះចូលគ្រប់គ្រាន់ និងគួរមានថូផ្កា ឬរូបភាពព្យួរទុកនៅលើជញ្ជាំង ដើម្បីជួយ កែលម្អបរិយាកាសនៅទីនោះឱ្យមានសោភ័ណភាពស្រស់ស្រាយបំផុត ។ ជាពិសេសជួយបន្ថែមថាមពលក្លៀវក្លា ព្រមទាំងជួយកាត់បន្ថយអារម្មណ៍ហត់ នឿយធុញ្ញថប់ក្នុងការងារបានទៀតផង ។
៥- ប្រសិនបើពេលអង្គុយបំពេញការងារបែរមុខប្រឈមទៅនឹងតួសសរអគារ តាមក្បួនហុងស៊ុយគេហៅសសរនោះថា មុំព្រួញពិឃាត ដែលគេណែនាំឱ្យរារាំងថាមពលអពមង្គលនេះដោយប្រើដុំគ្រីស្តាល់ ។ លោកអ្នកគួររករូបចម្លាក់ដែលផលិតចេញ ពីគ្រីស្តាល់ជារូបសត្វសិង្ហ សត្វនាគ មកតាំងទុកនៅជ្រុងខាងឆ្វេងដៃនៃការងារក៏អាចជួយបញ្ចៀសការនិន្ទា ឈ្នានិស ឬសូម្បីការ គិតប៉ុនប៉ងអាក្រក់មកលើលោកអ្នកបាន ។
៦- តុបំពេញការងារ គួរប្រើប្រភេទដែលមានបន្ទះបិទជិតទាំងបីជ្រុង ។ រីឯការរៀបចំតុណែនាំឱ្យប្រកាន់គោលការណ៍ ឆ្វេងដៃ (នាគរាជ) ដែលត្រូវខ្ពស់ជាងដៃស្តាំដូចជាគំនរឯកសារ គួរស្ថិតនៅខាងឆ្វេងដៃរីឯរបស់របរណាដែលមិនសំខាន់គួរស្ថិត នៅខាងស្តាំដៃ ទើបមានលទ្ធផលល្អ ។
៧- Screen Server មិនគួរមានមុំស្រួច ឬ X.cross តែគួរជារូបត្រីហែលទឹកមានចលនាគ្រប់ពេលវេលាទើបល្អបំផុត។
៨-គួរ មានកូនឈើតូចៗដាក់នៅក្បែរ Monitor ដើម្បីជួយកាត់បន្ថយកំហាប់ នៃទីលានមេដែកព្រមទាំងគួររកកូនដើម ផ្កាណាមួយរាងស័ក្តិសម ដែលអាចជួយសម្រួលបរិយាកាសឱ្យល្អមកតាំងនៅក្បែរតុការងារឬក៏ជ្រុង ណាមួយនៅក្នុងបន្ទប់ការងារ ។
៩-កៅអីគួរជ្រើសរើសប្រភេទគ្មានបំពាក់កង់ និងមានបង្អែកមិនខ្ពស់ពេក។
១០-ក្នុងករណី បន្ទប់ការងារផ្ទាល់ខ្លួន ណែនាំឱ្យដាក់តាំងរូបចម្លាក់សត្វ នាគនៅខាងឆ្វេងដៃ (គិតពេលលោកអ្នកឈរនៅ ចំកណ្តាលបន្ទប់ រួចបែរមុខទៅរកទ្វារចេញ) កត្តាសំខាន់ គឺធ្វើយ៉ាងណាឱ្យរូបចម្លាក់នាគនោះបែរមុខទៅរកផ្លូវចេញហាមបែរមុខ មករកខ្លួនឯង ។ ចំណែកខ្នាតឬទំហំរូបចម្លាក់នោះ ណែនាំឱ្យផ្អែកទៅលើផ្ទៃបរិវេណតុឱ្យសមសួន ៕
from Cen
