ជាធម្មតាការសាងសង់ផ្ទះសម្បែងឬទីស្នាក់អាស្រ័យឱ្យបានត្រឹមត្រូវទៅតាម គោលការណ៍របស់ហុងស៊ុយនោះ គឺដើម្បីឱ្យម្ចាស់ផ្ទះ និងសមាជិកក្នុងសង្គមគ្រួសារមានសុខភាពរឹងមាំល្អគ្មានរោគាព្យាធិ យាយីមានទ្រព្យសម្បត្តិមាសប្រាក់ទុកដាក់ ។ នៅក្នុងមុខវិជ្ជាហុងស៊ុយ គេបានសង្កត់ធ្ងន់ផ្តល់ភាពសំខាន់ចំពោះតែរឿងផ្ទះបាយយ៉ាងពិសេសនោះ ក៏ព្រោះផ្ទះបាយជាកន្លែង សម្រាប់ផលិតនិងចម្អិនអាហារ ។
កាលពីសម័យមុនការរៀបចំទីតាំងផ្ទះបាយគេច្រើនទុកដាក់នៅទិសខាងកើត និងទិសខាងត្បូងដែលទាំងអស់នេះ ផ្អែកទៅលើរឿងពន្លឺថ្ងៃនិងទិសខ្យល់ដែលឆាប់ធ្វើឱ្យភ្លើងងាយឆេះ ហើយទិសទាំងពីរនេះក៏ មិនក្តៅទៀតផង ។ ប្រសិនបើតាំងនៅ ទិសខាងលិចកម្តៅថ្ងៃក្តៅខ្លាំងងាយធ្វើឱ្យអាហារឆាប់ផ្អូម ។ ក្រៅពីនេះក៏មានពាក់ព័ន្ធទៅដល់រឿងធាតុឈើនៅទិសខាងកើតធ្វើ ឱ្យកើតមានធាតុភ្លើងព្រមទាំងទិសខាងត្បូងទុកជាទីតាំងកំណត់ ។
ការរៀបចំទីតាំងចង្ក្រាន
១- ចង្ក្រានមិនគួរទុកដាក់ក្បែរទឹក ឬជាប់ក្បាលរ៉ូប៊ីណេអាងទឹក ព្រោះជាការផ្តុំយកធាតុទាំងពីរដែលខ្វែងគ្នាឬ បញ្ច្រាសគ្នាក្លាយទៅជាភាពប្រឈមមួយយ៉ាងខ្ពស់ក្នុងការបង្កទំនាស់ ។ នៅពេលថាមពលទឹកនិងភ្លើងប្រឆាំងគ្នានោះ អាច កើតមានការឈ្លោះប្រកែកគ្នាធុញថប់តប់ប្រមល់ ។ ក្នុងនោះសូម្បីក្បាលរ៉ូប៊ីណេទឹកស្ថិតនៅឆ្ងាយពីគ្នាក្តីតែ បែរមុខទល់គ្នា ក៏ចាត់ទុកថា ប្រឈមដាក់គ្នាដែរ ។ ធាតុភ្លើងនឹងកាត់ផ្តាច់ ដោយធាតុទឹកហើយអាហារដែលចម្អិនបាន រមែងមានផលប៉ះ ពាល់ដល់សុខភាពបង្កឱ្យអ្នករស់នៅក្នុងផ្ទះមានបញ្ហាជាមួយនឹងអាហារ មិនស្អាត ស្រូបយកសារជាតិនោះបង្កឱ្យមានកើតរោគក្រពះ ពោះវៀន ថ្លើម ឧប្បត្តិហេតុ និងអាចឈានទៅដល់ការវះកាត់ ។
២-ចង្ក្រាន មិនគួរនៅទល់មុខបង្គន់ឬបន្ទប់ទឹក ព្រោះនឹងនាំឱ្យមានរឿងហិនហោចទ្រព្យសម្បត្តិកើតឡើង ។ ក្រៅពី នោះក៏នៅមានរោគពាក់ព័ន្ធនឹងប្រព័ន្ធ បន្ទោរបង់ ទឹកម៉ូដរោគក្រលៀនរោគក្រួសក្នុងតម្រងនោម ឬទីតាំងអវយវៈផ្សេងៗអាច នាំឈានឆ្ពោះទៅរករោគមហារីក ។
៣-ហាម ដាក់ចង្ក្រាននៅពីក្រោមធ្នឹមមិនថា ធ្នឹមមានថាមពលសង្កត់ហើយជ្រាបចូលទៅក្នុងអាហារដែលកំពុង ចម្អិនធ្វើឱ្យប្រព័ន្ធការពាររោគក្នុងរាងកាយស្រុតចុះសុខភាព យ៉ាប់យ៉ឺន ។ មនុស្សនៅក្នុងផ្ទះច្រើនប្រឈមនឹង រោគ បំពង់ក ច្រមុះ ភ្នែក ឬរោគទឹកនោមផ្អែម រោគឫសដូងបាត ជាពិសេសក្រោយពេលកើតហើយមិនងាយជាសះស្បើយទៀតផង ។ ជាងនេះទៅទៀត នោះប្រសិនបើជារោង បាយស្ថិតនៅក្នុងរោងចក្រទៀតនោះ គឺវាអាចធ្វើឱ្យកម្មករធុំអាហារបាត់បង់ប្រសិទ្ធភាពការងារនិងអាច សាងបញ្ហាដល់អ្នកគ្រប់គ្រងដោយរកហេតុផងមិនឃើញទៀតផង ។
៤-ចង្ក្រាន មិនគួរស្ថិតនៅក្បែរម៉ាស៊ីនបោកគត់ ព្រោះមានធាតុខុសគ្នាអាចបង្កបញ្ហាដោយចរន្តអគ្គិសនីនោះឆក់ ឬគ្រោះថ្នាក់ដល់ជីវិតបាន ។
៥- ចង្ក្រានមិនគួរស្ថិតនៅទីតាំងនៅកណ្តាលវាលវាប្រៀបបាននិងឹការបាត់ បង់នូវថាមពលជោគសំណាងស្ថិរភាព រឿងលុយកាក់ ។ ចំណុចសំខាន់មួយទៀត គឺខ្ជះខ្ជាយថាមពលក្នុងការចម្អិនម្ហូបអាហារនិងមិនមានលក្ខណៈ ងាយស្រួល ។
៦-នៅពីក្រោយទីតាំងចង្ក្រានមិនគួរមានស្រះ ឬអណ្តូងទឹក ។
៧- បច្ចុប្បន្នផ្ទះភាគច្រើនៗមានចង្ក្រាននៅខាងក្នុងនិងខាងក្រៅផ្ទះ ។ ការដាក់ទីតាំងចង្ក្រាននៅខាងក្រៅ ប្រសិនបើនៅ ក្រោមសំយាបដំបូលគួរសង់ជញ្ជាំងបាំងការពារសងខាងមិនត្រូវបណ្តោយឱ្យ នៅកណ្តាលវាល ហាលខ្យល់រងទឹកភ្លៀងជាដាច់ខាត ។ បើជនជាតិចិនបុរាណគេបានប្រកាន់ណាស់ដោយគេចាត់ទុកថា ចង្ក្រានជាទីកន្លែងស័ក្តិសិទ្ធិមានទេវតានៅចាំថែរក្សា ដូច្នេះការ ហាលសម្លៀកបំពាក់គួរចៀសចេញឱ្យឆ្ងាយពីទីនេះទើបមានលទ្ធផលល្អ។
From Cen
