ជាពិសេស បើសិនជាមូលហេតុរបស់វា ជាការថប់អារម្មណ៍វិញ នោះការប្រឈមមុខនឹងភាពភ័យខ្លាចបែបនេះជាទៀងទាត់ នឹងអាចជួយឲ្យអ្នក យកឈ្នះបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។ ជួយខ្លួនឯងសិន ចាំរួមភេទជាក្រោយ បុរសអាចនឹងត្រូវការពេលយូរដែរ ក្នុងការចេញទឹកកាមម្តងទៀត ក្រោយពីសម្រេចបានម្តងរួចហើយ។ នេះហើយគឺជាមូលហេតុដែលថា ការជួយខ្លួនឯងសិន មុនពេលរួមភេទ អាចជួយឲ្យអ្នកចៀសផុតពីការឆាប់ចេញទឹកកាមពេក ក្នុងពេលរួមភេទបាន។
ដូច្នេះតើអ្នកត្រូវចំណាយពេលវេលាប៉ុន្មាននាទីទៅក្រោយពីជួយខ្លួនឯងរួចមុនពេលឈានដល់ការរួមភេទ?ចូរធ្វើការពិសោធន៍ខ្លះទៅ។ ចូរជួយខ្លួនឯងនិងចាំមើលថាតើរយៈពេលប៉ុន្មាននាទីទើបលិង្គអ្នកអាចងើបឡើងវិញម្តងទៀត។ ហាត់ក្បាច់ Kegel ជាទៀងទាត់ វាគ្មានអ្វីជាអាថ៌កំបាំងទេដែលថា ការហាត់ក្បាច់ Kegel នឹងមានប្រសិទ្ធភាពយ៉ាងអស្ចារ្យ សម្រាប់មនុស្សស្រី។ ប៉ុន្តែ តើអ្នកមានដឹងទេថា អ្នកប្រហែលជាអាចប្រើវិធីនេះបានដែរ ដើម្បីលុបបំបាត់ ការឆាប់ចេញទឹកកាមពេកបាន? លំហាត់ប្រាណ Kegel គឺជាការប្រឹងទប់ទឹកនោម ឬខ្ជឹបទឹកនោម ក្នុងពេលកំពុងតែនោម។
ដើម្បីលុបបំបាត់ការឆាប់ចេញទឹកកាម ចូរធ្វើបែបនេះប្រហែលជា ១០ វិនាទីសិន ចាំបន្ធូរវិញ។ យកល្អ គួរតែធ្វើបែបនេះឲ្យបាន ១០ ដង ចំនួន ៣ សារជារៀងរាល់ថ្ងៃ។ ដកដង្ហើមជ្រៅៗ ហេតុផលមួយដែលអ្នកឆាប់ឈានដល់ចំណុចកំពូលពេកនោះគឺការភ័យខ្លាចហេតុដូច្នេះហើយទើបគេទាមទារឲ្យអ្នកប្រើពេលដកដង្ហើមជ្រៅៗក្នុងពេលរួមភេទដើម្បីពន្យារពេលការចេញទឹកកាម។ការដកដង្ហើមជ្រៅៗអាចធ្វើឡើងតាមរយៈការដកដង្ហើមចូលតាមច្រមុះហើយទប់រយៈពេល៣វិនាទីហើយដកដង្ហើមចេញវិញតាមមាត់។ចូរធ្វើបែបនេះមុនពេលចាប់ផ្តើមសកម្មភាពលើគ្រែឬកំពុងតែចាប់ផ្តើមសកម្មភាព៕
