មធ្យោបាយ ៦ យ៉ាងដើម្បីសម្រន់ អារម្មណ៍ផ្លូវភេទ ដ៏ពុះកញ្ជ្រោលរបស់បុរស
សុខភាព ៖ កាលណាមានក្តីស្រឡាញ់ ហើយស្រីជាទីស្រឡាញ់ក៏ នៅក្បែរៗខ្លួនផងនោះ ច្បាស់ណាស់ថា អារម្មណ៍របស់ គេនឹងពុះកញ្ជ្រោល ហើយតែងចង់បបួលយើង ឡើងគ្រែជានិច្ច ។ ប៉ុន្តែរឿងបែបនេះ យើងក៏មិនត្រូវបណ្តោយ តាមអារម្មណ៍ចង់របស់គេ រហូតទាល់តែធ្វើឱ្យរាងកាយដ៏ស្តើង ស្រឡូនរបស់យើងមិន អាចទ្រាំទ្របាន ឬ គ្មានពេលវេលា ទៅ ធ្វើកិច្ចការផ្សេងដែលជា ប្រយោជន៍ចំពោះជីវិតឡើយ។
១ – សម្អាងលើឈឺ គឺអាការឈឺថ្កាត់ជាហេតុផលមួយដែលស្ត្រីអាច យកមកសម្អាង ដើម្បីបញ្ឈប់ចំណង់ផ្លូវភេទរបស់បុរស ជាដៃគូ ហើយច្រើនតែទទួលបានលទ្ធផលវិជ្ជមាន ជានិច្ច ពីព្រោះប្រសិនបើអ្នកស្ថិតក្នុងសភាពដែល មើលទៅដូចអ្នក ជំងឺមែន គឺច្បាស់ណាស់ថាគេនឹង មិនធ្វើបាប ឬ បំពានលើអ្នកដែលកំពុងតែឈឺឡើយ ។ លើកលែងតែគេដឹងថាអ្នកធ្វើ ពុតជាឈឺ ហើយបើ គេដឹងថាអ្នកឈឺពុត គេក៏ប្រែក្រឡាខ្លួនធ្វើជាគ្រូពេទ្យ ជួយព្យាបាលអ្នកជំងឺជូនអ្នក ដោយការចាក់ថ្នាំម្ជុល ធំ ធានាថាអ្នកជំងឺនឹងជាសះស្បើយភ្លាមៗ ។
២ – ជាប់ភ្លើងស្តុបក្រហម គឺស្ត្រីគ្រប់ៗរូបតែងតែមានឈាមរដូវមួយខែម្តង លើកលែងតែស្ត្រីដែលស្ថិតក្នុងវ័យមិនទាន់មានរដូវ ឬ ស្ត្រីដែលស្ថិតក្នុងវ័យអស់រដូវទៅហើយ ។ បុរស ភាគច្រើនដឹងច្បាស់ថា អំឡុងពេលមករដូវជាអំឡុង ពេលត្រូវ ហាមរួមដំណេក ពីព្រោះភាពប្រឡាក់ប្រឡូស នៃឈាមរដូវរបស់ស្ត្រីមិនអាចគ្រប់គ្រងបានទេ ហើយ អាចធ្វើឱ្យប្រឡាក់បុរស ជាដៃគូបានទៀតផង ។ លុះ ដល់ពេលមករដូវម្តងៗ បុរសជាដៃគូក៏បានត្រឹមតែ ដេកទ្រាំអត់ ប៉ុន្តែសម្រាប់បុរសខ្លះដែលមានចិត្តអន្ទះសា ហើយមិនអាចទ្រាំឱ្យដល់អស់ឈាមរដូវនេះបាន ឬ ខ្ជិលរកសេចក្តីសុខស្រួលដោយប្រើដៃខ្លួនឯង គេ ក៏ហ៊ាន បំពានភ្លើងក្រហម ដោយមិនបានចាប់អារម្មណ៍ បទបញ្ជាឱ្យឈប់របស់អ្នកឡើយ។
៣- រករបាំងការពារ គឺវិធីនេះជាវិធីងាយៗ ដោយគ្រាន់តែអ្នករករបាំង មកធ្វើជាឧបសគ្គការពារមិនឱ្យគេរញ្ញ៉េរញ្ញ៉ៃជាមួយ អ្នក ។ របាំងការពារនេះចង់យកអ្នកណាក៏បាន ប៉ុន្តែ សុំឱ្យមានចិត្តជួយយកអាសារ និង នៅគ្រាន់បានជា គ្នាជាមួយអ្នក ជាប់រហូត ដោយមិនបើកឱកាសឱ្យគេ និង អ្នកបាននៅជាមួយគ្នាតែពីរនាក់ ឬ បណ្តោយឱ្យ ខាងប្រុសអូសដៃអ្នកចូលបន្ទប់ បានឡើយ ប៉ុន្តែជួន កាលបុរសមុខអត់កេរ្តិ៍ខ្មាសខ្លះក៏មិនខ្ចីចាប់អារម្មណ៍ អ្នកដែលមកធ្វើជារបាំងការពារដេរ ។ មិនតែប៉ុណ្ណោះ ថែមទាំងស្រែកដេញអ្នកការពារដែលជាឆ្អឹងទទឹងក របស់គេនោះឱ្យចេញទៅឆ្ងាយទៀតផង ។ ដូច្នេះ បើគូស្នេហ៍ របស់អ្នកជាប្រភេទបុរសបែបនោះមែន អ្នកការពាររបស់អ្នកត្រូវតែជាបុគ្គលក្នុងកម្រិតមួយ ដែលធ្វើឱ្យគេក្រែង រអែងចិត្តមិនហ៊ានធ្វើអ្វីផ្តេសផ្តាស គឺអាចជាឪពុកម្តាយ ឬ ញ្ញាតិចាស់ទុំដែលមានឥទ្ធិពល ណាមួយ បើសម្រិតសម្រាំង យកសុទ្ធតែអ្នកមានឥទ្ធិពលប៉ុណ្ណោះហើយ គេនៅតែហ៊ានបំពានទៀត គេ ជាមនុស្សហួសហេតុពេកហើយ។
៤- រកកិច្ចការធ្វើឱ្យគេអស់កម្លាំង ព្រោះសិចជារឿងដែលត្រូវប្រើកម្លាំងកាយ កម្លាំង អារម្មណ៍ច្រើន ដូច្នេះវិធីបញ្ឈប់ចំណង់ផ្លូវភេទគេ បានគឺធ្វើយ៉ាង ណាឱ្យកម្លាំងរបស់គេចុះថមថយ ដែល ប្រការនេះបានជះឥទ្ធិពលធ្វើឱ្យអារម្មណ៍ផ្លូវភេទដែល គ្មានព្រំដែនរបស់គេ ក៏ចុះថមថយទៅដែរ ។ ស្ត្រីភាគ ច្រើនតែងជ្រើសរើសចូលក្លឹបហាត់ប្រាណ ឬ លេង កីឡាណាដែលប្រើកម្លាំងច្រើនៗ ដូចជា វាយប៉េងប៉ុង លេងបាល់ទះ បាល់ទាត់ជាដើម ។ អ្នកមិនចាំបាច់ ចូលទៅលេងជាមួយក៏បាន ប៉ុន្តែគ្រាន់តែជំរុញឱ្យគេ ទៅលេងជាមួយប្រុសៗផ្សេងទៀត ឬ បើគិតរកនឹក មិនឃើញទេ អ្នកអាចជ្រើសរើសវិធីងាយបំផុត ក្បែរ ខ្លួនបំផុត ដោយគ្រាន់តែបបួលគេលាងឡាន ម៉ូតូ ឬ ធ្វើកិច្ចការផ្ទះជាមួយគ្នា ។ ជឿចុះថា កិច្ចការប្រើ កម្លាំងទាំងនេះនឹងកាត់ បន្ថយកម្លាំង ហើយធ្វើឱ្យ អារម្មណ៍គេលែងងប់ងុលតែរឿងលើគ្រែបានទៀត ។
៥ -ធ្វើឱ្យគេអស់អារម្មណ៍ ព្រោះកាលណាអ្នកមិនចង់ធ្លាក់ជាចំណីតណ្ហារបស់ គេទេនោះ រឿងសំខាន់បំផុតគឺអ្នកត្រូវធ្វើអ្វីមួយដែល បញ្ច្រាសគ្នា ទៅនឹងបរិយាកាសល្អ ភាពស្អាតទាក់ទាញ ដែលវាគឺជាឫសគល់នៃអារម្មណ៍ស្រើបស្រាលរបស់ បុរស ។ វិធីជា ការងាយបំផុត ដោយអ្នកគ្រាន់តែធ្វើ ខ្លួនយ៉ាងណាឱ្យមើលទៅឃើញមិនចូលភ្នែក ដូចជា សក់កន្ទ្រើង មុខសុទ្ធតែខ្លាញ់ ក្បាលស្អុយ ក្លិនអាហារ ក្លិនមាត់ ធុំឆួលដោយក្លិនខ្ទឹម ថែមទាំងបែកញ្ញើស ពេញខ្លួនទៀត ។ សភាពដែលប្រៃ និង ស្អុយពេញខ្លួន បែបនេះ ប្រុសៗប្រហែលជាមិនហ៊ានមកនែបនិត្យ ឬ ភ្លក្សរសកាយរបស់អ្នកឡើយ ប៉ុន្តែក៏កុំទុកចិត្ត ពីព្រោះ បុរសមួយ ចំនួនមានរសនិយមក្នុងរឿងសិចប្លែកខុស គេ ដោយចូលចិត្ត និង មានអារម្មណ៍សិចជាមួយស្ត្រី ដែលមានសភាព មើលទៅមិនស្អាតបែបនេះទៅវិញ។
៦ – ធ្វើឱ្យអាច្រមក់របស់គេទទួលការឈឺចាប់ ហើយវិធីបញ្ឈប់ដោយការធ្វើឱ្យគេឈឺខ្លួនបែបនេះ ការពិតទៅយើងមិនចង់ឱ្យធ្វើទេ ប៉ុន្តែប្រសិនបើអ្នក បានសាក ល្បងវិធីផ្សេងៗដែលបានរៀបរាប់ខាងលើ ហើយនៅតែមិនអាចបញ្ឈប់អារម្មណ៍ផ្លូវភេទដ៏ពុះ កញ្ជ្រោលរបស់គេនោះ អ្វីដែលអាចបង្ក្រាបចំណង់ ផ្លូវភេទរបស់គេបាន គឺត្រូវធ្វើឱ្យអាច្រមក់របស់គេ លែងងើបឡើងរឹង ដោយរកល្បិច បបួលគេប្រឡែង គ្នាលេងជាមួយអ្នក រួចអ្នករកឱកាសលើកជើងរបស់ គេឡើង ហើយតប់ឱ្យចំអាច្រមក់មួយដៃ (ល្មមៗបាន ហើយ) វាអាចនឹងធ្វើឱ្យគេហួលទាល់តែស្ពាន់មុខ ប៉ុន្តែដោយភាពចុកហួលនេះហើយដែលធ្វើឱ្យគេស្ថិត ក្នុងសភាព ដែលដូចត្រូវភ្លើងអគ្គិសនីឆក់ ហើយពេល នោះអាច្រមក់របស់គេដែលកំពុងតែដំឡើងឫទ្ធិរីកធំ ក៏នឹងត្រូវរួមទន់ ទ្រោមទៅវិញ ហើយមិនអាចប្រើការ បានបណ្តោះអាសន្នបានដែរ៕
ប្រភពពីវត្ថភ្មំ

No comments:
Post a Comment