សុខភាព ៖ ផ្លែកចេក គឺជាអាហារធម្មជាតិមួយ ដែលងាយស្រួលដាំ និង សម្បូរបំផុតនៅក្នុងប្រទេសកម្ពុជា។ ជាពិសេស ផ្លែចេកមិនត្រឹមតែជាអាហារ ដែលមានរស់ជាតិឆ្ងាញ់ពិសានោះទេ ផ្លែចេកក៏អាច ជួយឱ្យលោកអ្នកមាន សុខភាពល្អផងដែរ។ ខាងក្រោមនេះជាការបង្ហាញ អំពីអត្ថប្រយោជន៏នានា របស់ផ្លែចេក ៖
១/ ចេកទុំ អាចជួយផ្តាច់បារី ដោយសារតែ ផ្លែមានផ្ទុកនូវសារធាតុ ជាច្រើន ដូចជា ៖ វីតាមីនបេ ៦, បេ ១២, ប៉ូតាស្យូម និង ម៉ាញេស្យូម ដែលមានតួនាទីធ្វើឱ្យរាងកាយ អ្នកជក់បារី មិនញៀន នូវសារធាតុនីកូទីន ដែលមាននៅក្នុងបារី។
២/ ផ្លែចេក អាចជួយព្យាបាល ជំងឺឈឺដើមទ្រូង ឬ អាការឈឺចុកណែន នៅដើមទ្រូង ដោយសារតែ ក្រពះ មានផ្ទុកនូវធាតុអាស៊ីដ ច្រើនពេក ដូច្នេះ អ្នកគួរទទួលទានចេកខ្ចី ស្រស់ ឬ ចេកខ្ចី ហាលស្ងួត អាចជួយបន្ថយអាស៊ីដ ក្នុងក្រពះបាន យ៉ាងមានប្រសិទ្ធិភាព៕
KhmerJeng

