មិនតែប៉ុណ្ណោះ ពេលខ្លះគេជ្រើសរើសទាំងពេលវេលា ថ្ងៃខែ ពណ៌សម្បុរឱ្យស្របទៅនឹងជោគជតា រាសីរបស់ខ្លួន ដើម្បីឱ្យរបស់មួយនេះជួយនាំមកនូវភាពរីកចម្រើនដល់សង្គមគ្រួសារ ទៀតផង ។ ក្រៅពីនោះ មុនពេលនាំចូលក្នុងផ្ទះ អ្នកខ្លះបានឆ្លងកាត់ពិធីកម្មបែបសាសនា ដើម្បីជួយបណ្តេញថាមពល ឬវិញ្ញាណចង្រៃ ឱ្យចេញពីក្នុងតួរថយន្តទៀតផង ។
ទាំងអស់ខាងលើនេះ ក៏ព្រោះគេមានជំនឿថា ប្រសិនបើមានការធ្វេសប្រហែសឬប្រមាថ មិនបាន ឆ្លងកាត់ដូចអ្វីដែលបានពោលមកខាងលើទេនោះ អាចជួបនឹងសំណាងអាក្រក់ណាមួយជាមិនខាន ។
រថយន្តជាយានជំនិះដែល យើងជិះវារាល់ថ្ងៃ ដូច្នេះគួរជាវត្ថុមួយដែលក្រោយពេលយើងចូលទៅ អង្គុយហើយជួយឱ្យកើតមានអារម្មណ៍ស្រស់ស្រាយបំផុត ។ ខាងក្រោមនេះ គឺជាការណែនាំតាមក្បួនហុង ស៊ុយជួយឱ្យលោកអ្នក ពេលដែលចូលទៅអង្គុយបើកបរមានអារម្មណ៍សប្បាយចិត្តបំផុត ។
អំបិលអាចជួយលោកអ្នកបាន
ប្រសិនបើលោកអ្នកទើបនឹងទិញរថយន្តចូលផ្ទះថ្មីៗ ជាពិសេសរថយន្តប្រភេទគេប្រើម្តងហើយ មុន ពេលប្រើគួររោលអំបិលគ្រាប់ទៅលើរថយន្តទុកចោលមួយយប់ មុនពេលប្រើបើកបរ ព្រោះនៅក្នុងក្បួនហុង ស៊ុយបុរាណចិនបានគូសបញ្ជាក់ប្រាប់យ៉ាងច្បាស់ថា អំបិលមានឥទ្ធិពលស័ក្តិសិទ្ធិបំផុតក្នុងការបណ្តេញថាមពល ឬវិញ្ញាណអាក្រក់ ដែលកំពុងសណ្ឋិតលាក់ខ្លួននៅក្នុងតួរថយន្ត ។ វិធីនេះ ក៏ណែនាំឱ្យលោកអ្នកប្រតិបត្តិ ក្រោយពេលជួបហេតុការណ៍អាក្រក់ បើកប៉ះនេះ ប៉ះនោះទៀតផង ។
កញ្ចក់ទាំងអស់ត្រូវភ្លឺថ្លាជានិច្ច
លោកអ្នកគួរឧស្សាហ៍ដុសជូតកញ្ចក់ទាំងអស់ ឱ្យមានសភាពភ្លឺថ្លាស្អាតជានិច្ច ។ កញ្ចក់ទាំងអស់ក្នុង ក្បួនហុងស៊ុយ បានចាត់ទុកវាប្រៀបដូចជាកែវភ្នែករបស់រថយន្ត ដូច្នេះប្រសិនបើវាស្រអាប់ងងឹត រថយន្តរបស់ អ្នកអាចជួបនឹងឧប្បត្តិហេតុក្នុងពេលណាមួយដោយចៀសមិនផុត ។ ក្រៅពីនេះការធ្វើឱ្យកញ្ចក់មានសភាព ភ្លឺថ្លាជាប់ជាប្រចាំ ក៏ជួយស្រូបយកថាមពលល្អពីខាងក្រៅចូលមកក្នុងរថយន្តបានសព្វ ទីកន្លែងទៀតផង ។
រៀបចំរបស់របរនៅក្នុងរថយន្តឱ្យមានរបៀប ដូចលោកអ្នកបានជ្រាបខ្លះៗមកហើយថា ថាមពល ឬ វិញ្ញាណអាក្រក់វាចូលចិត្តលាក់ខ្លួននៅក្នុងទីងងឹត ឬកន្លែងស្តុកស្មោកគ្រោកគ្មានរបៀប ។ ដូច្នេះប្រសិនបើ មានពេលវេលាទំនេរ លោកអ្នកគួរឆ្លៀតឱកាសរៀបចំឱ្យមានរបៀប និងសម្អាតឱ្យបានស្អាតរាល់ថ្ងៃ ដើម្បី ស្រូបយកសិរីមង្គលចូលមកសណ្ឋិតក្នុងរថយន្តជួយឱ្យជួបសំណាងល្អជាប់ រហូតមិនដាច់ ។
បើកបទចម្រៀងតិចៗនៅពេលបើកបរ បទចម្រៀងស្រាលៗ វាជួយសម្រួលថាមពលក្តៅដែលមាន នៅក្នុងរថយន្ត ជួយឱ្យការបើកបរមានភាពរលូនទៅមុខបានទៅដល់គោលដៅចុងក្រោយយ៉ាង សុវត្ថិភាព ។
ការរៀបរាប់មកខាងលើនេះ សុទ្ធសឹងជាការនាំមកនូវសិរីសួស្តី ភាពរីកចម្រើនសុខសប្បាយដល់ អ្នកប្រើប្រាស់ ទោះបីលោកអ្នកគ្មានជំនឿទៅលើរឿងនេះ ក៏កុំប្រមាថ ព្រោះជារឿងដែលមិនអាចពិសោធន៍ បាន មើលមិនឃើញ្ញ ដែលយ៉ាងហោចណាស់ក៏សូមឱ្យគិតថា ជីវិតលោកអ្នកផ្ញើទៅលើយានជំនិះរាល់ថ្ងៃព្រឹក ល្ងាច ៕
From Cen
