អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ផោមច្រើនខុសប្រក្រតី ជាសញ្ហានៃជំងឺរ៉ាំរ៉ៃ

ជាទូទៅមនុស្សម្នាក់ៗអាចផោម​ចំនួន ១៤ ក្នុងមួយថ្ងៃ ប្រសិនបើលោកអ្នកផោមច្រើនជាង ២២ ដងក្នុងមួយថ្ងៃ វាអាចបណ្តាលមកពីលោកអ្នក បានញាំកាហ្វេ អាហារដែលមានជាតិស្ករ និង ប្រភេទអាហារដែលពិបាករលាយ។ ជាងនេះទៅទៀត ប្រសិនបើ​លោកអ្នកទទួលទានអាហារដែលមានជាតិដែលមានជាតិស្ពាន់ធ័រច្រើនដូចជាសាច់គោ សាច់ជ្រូក និង ស៊ុត វាអាចធ្វើឲ្យលោកអ្នកទល់ខ្យល់នឹងផោមមកមានក្លិនមិនល្អទៀតផង។ ផោមញឹកញាប់ និង ច្រើនដង ដែលបណ្តាលពីរបបអាហាររបស់លោកអ្នកវាគឺជាបញ្ហាធម្មជាតិគ្មានគ្រោះថ្នាក់អ្វីនោះទេ ។ ក៏ប៉ុន្តែ ក្នុងករណីដែលលោកអ្នក មានទម្លាប់ញាំអាហារសុខភាព ហើយបែជាកើតមានអាការទល់ខ្យល់ និង ផោម ញឹកញាប់ជាប្រចាំនោះ វាអាចជាសញ្ញាប្រាប់ថា លោកអ្នកអាចនឹងមានបញ្ហាសុខភាពអ្វីមួយដូចជា ការកើតមានជំងឺរលាកក្រពះ ឬ ពោះវៀនជាដើម។ ដូចនេះ ប្រសិនបើលោកអ្នកកើតមានបញ្ហាទល់ខ្យល់ និង ផោម សុខប្រក្រតី សូមប្រញាប់ជួបគ្រូពេទ្យឲ្យបានឆាប់រហ័ស៕


 ដោយ ភក្តី ខ្មែរណូត
 ប្រភព Healthtipsportal

Powered by Blogger.