អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

គ្រោះថ្នាក់នៃការពាក់ Contact Lens ដែលយើងគួរស្វែងយល់

អ្នកទាំងអស់គ្នាប្រហែល ជាដឹងហើយថា ក្រៅពីការប្រើប្រាស់ ការវ៉ែនតា ដើម្បីមើលឃើញអោយ ច្បាស់យើងក៏អាចប្រើប្រាស់ Contact Lens​ ដើម្បីជំនួសវ៉ែនតាផងដែរ។ ប៉ុន្តែអ្នកទាំងអស់ គ្នាប្រហែលជា មិនបានដឹងទេថា ការពាក់ Contact Lens ក៏អាចផ្តល់គ្រោះថ្នាក់ ដល់ភ្នែករបស់យើ ងបានផងដែរនៅពេល ដែលអ្នកប្រើប្រាស់ Contact Lens ប្រើវាមិនបានត្រឹមត្រូវ៖

១. ប្រើប្រាស់វាហួសកំនត់៖ នៅពេលដែលយើងប្រើប្រាស់ Contact Lens ហួសកំនត់វាអាច ធ្វើអោយកញ្ចក់ភ្នែក របស់យើងមិនអាច ទទួលអុកស៊ីសែនបាន ហើយធ្វើអោយកញ្ចក់ភ្នែករបស់ យើងនឹងមានការប្រែប្រួល។ មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើអោយកញ្ចក់ភ្នែក របស់យើងមានមេរោគ កើតឡើង ដែលអាចបង្កអោយ យើងកើតជម្ងឺភ្នែកនានា។
២. លាង Contact Lens ដោយប្រើទឹកធម្មតា៖ តាមគ្រូពេទ្យជំនាញ បានអោយដឹងថា ការលាងសម្អាត Contact Lens​ ដោយប្រើទឹកធម្មតា អាចធ្វើអោយយើងកើតជម្ងឺភ្នែកផងដែរ នៅពេលដែលយើងយក Contact Lens មកពាក់លើភ្នែក។ គប្បីលាង Contact Lens ជាមួយនឹងទឹកសំរាប់លាង។
៣. ពាក់​ Contact Lens នៅពេលហែលទឹក៖ អ្នកគួរតែដោះ Contact Lens ចេញនៅពែល ដែលអ្នកហែល នៅក្នុងទឹកពីព្រោះ Contact Lens អាចជាប់ពពួកបាក់តេរី ដែលមាននៅក្នុងទឹក ហើយអាចធ្វើអោយ យើងកើតជម្ងឺភ្នែកបាន។
៤. ពាក់ Contact Lens នៅពេលគេង៖ ប្រសិនបើអ្នកពាក់ Contact Lens នៅពេលគេងអ្នក អាចធ្វើអោយកញ្ចក់ភ្នែក របស់អ្នកមានការ រលាកបានពីព្រោះភ្នែករបស់អ្នកខ្វះអុកស៊ីសែន។ ដូច្នេះអ្នកគួរណាត្រូវដោះ Contact Lens ចេញនៅពេលដែលអ្នកគេង។
៥. មិនបានប្តូរ Contact Lens ថ្មី៖ Contact Lens របស់យើងក៏អាចខូចដែរ ពីព្រោះដោយសារតែ វាប៉ះពាល់នឹងទឹកភ្នែក របស់យើងដូច្នេះអ្នកត្រូវ ឧស្សាហ៍ធ្វើការផ្លាស់ប្តូរវា។ ហើយនឹងឧស្សាហ៍ធ្វើការ លាងសម្អាតវាអោយ បានញឹកញាប់ផងដែរ មុនពេលដែលអ្នកពាក់វា។Close-up of woman putting in contact lens
ដោយគីមអាន
ខ្មែរណូត

ប្រភព៖ healthdigezt

No comments:

Post a Comment

Powered by Blogger.