អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

រឿងមួយចំនួនដែលភរិយាត្រូវប្រឈមមុខក្រោយពេល​រៀបការបាន ១ថ្ងៃ

ផ្តល់សិទ្ធិដោយ មង្គលការ ជាធម្មតា ថ្ងៃទី ១ បន្ទាប់​ពីរៀបការ​រួច ភរិយាតែ​ងតែមាន​ភាពភ័យខ្លាច។ នាងត្រូវ​អនុវត្តតាម​ទំនៀមទម្លាប់​ប្រពៃណីជា​ច្រើន ហើយ​អ្វីដែល​គួរឲ្យចាប់អារម្មណ៏​ជាងគេគឺ នៅពេល​នាង​ត្រូវ​បាន​ណែនាំឲ្យ​គ្រួសារ​ថ្មីបាន​ស្គាល់។ គេនិយាយ​ថា អាពាហ៏ពិពាហ៏ គឺជា​ឋានសួគ៌សម្រាប់មនុស្សពីរនាក់។ នៅពេលភរិយាត្រូវ​បានស្វាគមន៏​ដោយអ្នកផ្ទះ​ខាងស្វាមី​របស់នាង​រួច នាង​ត្រូវផ្លាស់ប្តូរ​ច្រើន ដើម្បី​ស៊ាំនឹង​ជីវិត​រស់នៅ​ថ្មី។




ជីវិតថ្មីមួយនេះ​ពិតជាគួរឲ្យ​ចាប់អារម្មណ៏ នាងត្រូវ​មានកិច្ចការ​ជាច្រើន​ត្រូវធ្វើ​ជាលើកដំបូង។
ខាងក្រោមនេះជារឿងរ៉ាវមួយ​ចំនួន​ដែលភរិយារៀបការ​រួចធ្លាប់​បាន​ប្រឈមមុខ។ ប្រសិនបើអ្នក​ជិតនឹង​រៀបការ អ្នកគួរតែ​មើលរឿងរ៉ាវ​ទាំងនេះ ដែលនឹង​ត្រូវប្រឈមមុខ​នឹងថ្ងៃទី ១ក្រោយ​ពេលរៀប​ការ​រួច។ ត្រៀមខ្លួន​នឹងប្រឈមមុខ​ការផ្លាស់​ប្តូរ​ជាច្រើន និងចាប់ផ្តើមជីវិតថ្មី៖ ពេលវេលា​ដែលត្រូវ​ភ្ញាក់ពីគេង រឿងមួយដែល​ភរិយាព្រួយបារម្ភ​នៅថ្ងៃទី ១បន្ទាប់​ពីរៀបការ​រួចគឺ នាង​ខ្លាចថា នាងគេង​លក់​ជ្រុល។ យល់ល្អ​ត្រូវក្រោកពីគេង​ឲ្យបាន​ទៀង និង​ត្រៀមខ្លួន​សម្លឹង​គ្រប់យ៉ាង​ដែលអ្នក​នឹង​ប្រឈម​មុខ។

 សម្លៀក​បំពាក់ អ្នកមិនអាច​សម្រេច​ចិត្តថា​តើ ត្រូវស្លៀកខោ​អាវមួយ​ណា។ បើទោះបីជា គេមានទូរ​ខោអាវពេញ​ទៅដោយខោអាងថ្មីៗ​ក៏ដោយ។ អាហារ​ថ្ងៃដំបូង អ្នកត្រូវចម្អិនអាហារ​ថ្ងៃដំបូង​សម្រាប់គ្រួសារទាំង​មូល ដូច្នេះពួកគេ​នឹងវាយ​តម្លៃអ្នក។ ភាពភ័យខ្លាច​នេះធ្វើឲ្យអ្នក​បាត់បង់​ទំនុកចិត្ត។ ដូច្នេះត្រូវចេះអត់ធ្មត់ ហើយ​បង្ហាញ​ស្នាដៃ​មេផ្ទះ​របស់អ្នក​ឲ្យសាច់ថ្លៃ​បាន​ឃើញ។

 សាច់ថ្លៃ រាល់កូនប្រសារស្រី​ទាំងអស់តែងតែចង់ឲ្យ​ខាងសាច់​ថ្លៃស្រឡាញ់ និង​ចូលចិត្ត​នាង។ អ្វីដែល​អ្នកត្រូវ​ធ្វើគឺ ត្រូវធ្វើជា​ខ្លួនអ្នក ហើយ​បង្ហាញឲ្យពួកគេ​បានដឹងថា អ្នកជា​ភរិយា​របស់​កូន​ប្រុស​គេ។ អ្នកនឹកក្រុមគ្រួសារ​របស់អ្នក រឿងមួយដែល​មនុស្សស្រី​រៀបការ​រួចក្នុង​ថ្ងៃទី ១តែងតែ​សង្ឃឹមចង់ជួប​ក្រុមគ្រួសារ​របស់​នាង​ឆាប់ៗ៕

No comments:

Post a Comment

Powered by Blogger.