ផ្តល់សិទ្ធិដោយ មង្គលការការឈឺក្បាល និងឈឺក្បាលប្រកាំងជាបញ្ហាទូទៅកើតឡើងចំពោះមនុស្សមួយចំនួន។ ពេលខ្លះការឈឺចាប់អាចទទួលអាចអត់ទ្រាំបាន ប៉ុន្តែពេលខ្លះទៀតមិនអាចស៊ូទ្រាំបានឡើយលុះត្រាតែរកដំណោះស្រាយជាបន្ទាន់។ ជាធម្មតាការប្រើថ្នាំបំបាត់ការឈឺចាប់មិនមានប្រសិទ្ធិភាពភ្លាមៗនោះទេ គឺត្រូវរងចាំរហូតដល់ពេលវាចាប់ផ្តើមធ្វើសកម្មភាព។
ប៉ុន្តែមានដំណោះស្រាយថ្មីមួយទៀត ដែលមានប្រសិទ្ធិភាពកម្ចាត់អាការៈឈឺក្បាល និងឈឺក្បាលប្រកាំងបានភ្លាមៗដោយមិនចាំបាច់ប្រើថ្នាំ។ វិធីនេះសាមញ្ញាៗមិនគួរឲ្យជឿ គឺទឹកក្រូចឆ្មា និងអំបិល។ចំណាំ៖ អ្នកត្រូវជ្រើសរើសអំបិលដែលមានគុណភាពខ្ពស់ដូជាអំបិលគ្រីសស្តាល់ (crystal salt ដែលមាននៅប៉ែកអឺរ៉ុប) ដោយសារតែមានមានផ្ទុកនូវសារធាតុរ៉ែច្រើន។
ពោលគឺ ស្ទើរតែ ៨០នៃសារធាតុ ដែលផ្តល់អត្ថប្រយោជន៍ខ្លាំងចំពោះសុខភាពទូទៅរបស់អ្នក។ អំបិលមានសមត្ថភាពក្នុងការបង្កើនកម្រិត serotonin ក្នុងឈាម, ការពារអ្នកពីបញ្ហាឈឺក្បាលប្រកាំង, កែសម្រួលតុល្យភាពអាស៊ីតអាល់កាឡាំង នៅក្នុងរាងកាយ និងធ្វើឲ្យប្រសើរឡើងនូវមុខងារនៃប្រព័ន្ធសសៃប្រសាទ។អ្វីដែលអ្នកត្រូវធ្វើគឺ ត្រូវលាយទឹកក្រូចឆ្មាស្រស់មួយផ្លែធំ និងអំបិល ២ស្លាបព្រាបាយ។ កូរឲ្យរលាយសព្វល្អ និងផ្ទេរល្បាយនេះទៅក្នុងកែវធំមួយ។
ចុងក្រោយបន្ថែមទឹកឲ្យសមល្មមចូល។ ពេលដែលល្បាយនេះលាយបញ្ចូលគ្នារួចរាល់ហើយ អ្នកត្រូវត្រៀមខ្លួនផឹកវាទាំងអស់នៅពេលតែមួយ មិនត្រូវផឹកជេបៗឡើយ។ថ្វីបើរសជាតិរបស់ពិបាកលេបបន្តិចមែន ប៉ុន្តែវាមានឥទ្ធិពលខ្លាំងណាស់សម្រាប់បញ្ឈប់អាការៈឈឺក្បាលក្នុងរយៈពេលពីរបីនាទី៕
No comments:
Post a Comment