ផ្តល់សិទ្ធិដោយ មង្គលការ
បច្ចុប្បន្ននេះ ស្មាតហ្វូនត្រូវបានគេប្រើយ៉ាងទូលំទូលាយពេញសាកលលោកទៅហើយ មនុស្សស្ទើរតែទាំងអស់តែងតែមានទូរស័ព្ទស្មាតហ្វូនម្នាក់មួយគ្រឿងនៅក្នុងហោប៉ៅ។ ប៉ុន្តែអ្នកដឹងទេថា តើវាល្អសម្រាប់សុខភាពរបស់អ្នកដែរ ឬទេ?
ក្រុមវេជ្ជបណ្ឌិតរបស់ប្រទេស រុស្ស៊ី និងអង្គការសម្ព័ន្ធសុខភាពជាតិបានអះអាងថា ទូរស័ព្ទដៃមានផលយ៉ាងខ្លាំងដល់រាងកាយរបស់យើង ហើយជាពិសេសគ្រឿងអេឡិចត្រូម៉ាញេទិក (electromagnetic) គឺមានគ្រោះថ្នាក់ខ្លាំងបំផុត។
លោក Nikolai Kononov អនុប្រធានសម្ព័ន្ធនៃអង្គការសុខភាពជាតិ បានអះអាងថា ផលប៉ះពាល់ខ្លាំងទៅលើការបន្តពូជ, ក្រពេញបញ្ចេញក្នុងរាងកាយ និងប្រព័ន្ធប្រសាទ។
លោកបានបន្ថែមទៀតថា ចំហាយវិទ្យុសកម្មចេញពីទូរស័ព្ទរបស់យើង បានប៉ះពាល់រហូតទៅដល់ ៧០% ទៅលើមនុស្ស ប៉ុន្តែវាមិនអាចទៅរួចទេ ដើម្បីទប់ស្ដាត់ការប្រើប្រាស់របស់ពួកគេ។ ដោយសារជាតម្រូវការចាំបាច់ និងពេញនិយមបំផុតសម្រាប់មនុស្សគ្រប់រូបនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែយ៉ាងហោចណាស់ អ្នកគួរព្យាយាមធ្វើការកាត់បន្ថយវាទៅតាមអ្វីដែលអ្នកអាចធ្វើទៅបានទើបជាការប្រសើរ។
ចំហាយវិទ្យុសកម្មចេញពីទូរស័ព្ទដៃ មានផលប៉ះពាល់ខ្លាំងបំផុតជាពិសេស កុមារ និងស្រ្តីមានផ្ទៃពោះ។
ដូច្នេះហើយ វាគឺជាការដ៏សំខាន់បំផុត អ្នកមិនគួររក្សាទុកទូរស័ព្ទដៃនៅក្នុងហោប៉ៅរបស់អ្នកឡើយ។ វិធីល្អបំផុត អ្នកត្រូវរក្សាទុកវានៅក្នុងកាបូបរបស់អ្នក ឬកន្លែងផ្សេងទៀតដែលអ្នកគិតថាល្អ ព្រោះវាអាចជួយអ្នកក្នុងការការពារពីវិទ្យុសកម្មបានច្រើន។
វិទ្យាស្ថានជាតិ Environmental Health Sciences បានបង្ហោះវីដេអូមួយ ស្ដីអំពីឥទ្ធិពលអាក្រក់នៃទូរស័ព្ទដៃ ហើយអ្នកគួរតែមើលក្នុងគោលបំណងដើម្បីបានទទួលការយល់ដឹង និងការចែករំលែកនូវព័ត៌មានដ៏ល្អសម្រាប់សុខភាពជីវិតទាំងអស់គ្នា៕
Subscribe to:
Post Comments (Atom)

No comments:
Post a Comment