អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ស្វែងយល់​ពី​ឥរិយាបថ ក្រោយពេល​ពេល​រួមភេទ ដើម្បី​បង្កើន​ភាព​សិ្នទ្ធ​ស្នាល​

រាជធានី​ភ្នំពេញ ៖ រាល់​លើក​ក្រោយពេល​បញ្ចប់​ការងារ​លើ​គ្រែ​រួច គួរ​ព្យាយាម​សម្អាត​រាងកាយ ជាពិសេស​អវយវ​ភេទ របស់​អ្នក​ឱ្យបាន​ស្អាត​ជានិច្ច មិន​ថា​អ្នក​ប្រើ​ពេលវេលា ឆាប់រហ័ស ឬ​យឺត​យាវ​យ៉ាងណា​ក៏ដោយចុះ ។ប្រសិនបើ​អ្នក​ធ្វេសប្រហែស​ទុក​បណ្តែតបណ្តោយ​ចោល​អាចធ្វើឱ្យ​កើតការ​ផ្អាប់​រហូត​ក្លាយទៅជា​អាការ​រមាស់​នៅត្រង់​បរិវេណ​អវយវ​ភេទ​បាន ។
​ ​ទោះជា​យ៉ាងណាក៏ដោយ​អ្នក​មិនចាំបាច់​ប្រញាប់ប្រញាល់​ពេក​នោះទេ​មានន័យថា គ្រាន់តែ​ចប់​ការងារ​លើ​គ្រែ ភ្លាម​ស្ទុះភ្លែត​ទៅ​លាងជម្រះ ។ សកម្មភាព​បែបនេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភាគី​ម្ខាង​ទៀត ឬ​បើ​ធ្ងន់ធ្ងរ​អាចធ្វើឱ្យ​ដៃគូ​ម្នាក់ទៀត​គិតថា​អ្នក​ខ្ពើមរអើម ។​
 ​ដូច្នេះ​មធ្យោបាយ​ល្អ​បំផុត អ្នក​គួរ​ដំអក់​ប្រមាណ​ជាមួយ​ស្របក់​មុននឹង​ទៅ​លាងជម្រះ​កាយ បើ​និយាយ​ឱ្យ​ងាយ យល់​គឺ​ដូចជា​ការហាត់​ប្រាណ​ដែល​ត្រូវ​សម្រាក​រហូតដល់​បាត់​ហត់ ទើប​ងូត​ទឹកបាន តែ​ទោះបីយ៉ាងណា​អ្នក​ត្រូវតែ សម្អាត​អវយវ​ភេទ​រួមទាំង​រាងកាយ​ឱ្យបាន​ស្អាត​រាល់​លើក​ដើម្បី​សុខភាព និង អនាម័យ ៕
ប្រភព៖ វត្ថភ្នំ


No comments:

Post a Comment

Powered by Blogger.