យ៉ាងណាក៏ដោយ អាការនេះក៏អាចគ្រាន់ជាការកើតមានអាឡែហ្សីនៅលើស្បែកផងដែរ។ បណ្តាលមកពីមេរោគផ្សេងៗ៖ ពេលខ្លះការកើតមានកន្ទួលរមាស់រ៉ាំរៃនេះគឺបណ្តាលមកពីក្នុងខ្លួនរបស់លោកអ្នកមានផ្ទុកនូវមេរោគជាច្រើនអាចរួមទាំងជំងឺអេដស៏ទៀងផង។ មហារីក៖ ពេលខ្លះប្រសិនបើក្នុងខ្លួនរបស់លោកអ្នកមានផ្ទុកនូវជំងឺមហារីកប្រភេទណាមួយ វាក៏អាចបណ្តាលឲ្យមានកន្ទួលរមាស់ផងដែរ។
បញ្ហាតម្រង់នោម៖ នៅពេលដែលតម្រង់នោមមានបញ្ហាហើយមិនអាចច្រោះយកជាតិពុលចេញមកក្រៅបាន ពេលខ្លះវាក៏បណ្តាលឲ្យមានការរមាស់នេះឡើង។ ដូចនេះប្រសិនបើលោកអ្នកមានបញ្ហារមាស់ស្បែករ៉ាំរ៉ៃ សូមប្រញាប់ទៅធ្វើការពិនិត្យឈាមដើម្បីឲ្យប្រាកដក្នុងចិត្តថា កន្ទួលរមាស់ដែលនៅស្បែករបស់លោកអ្នកគ្រាន់តែបញ្ហាស្បែកធម្មតា ឬ បណ្តាល មកពីលោកអ្នកមានជំងឺធ្ងន់ធ្ងរណាមួយ ដើម្បីងាយស្រួលក្នុងការព្យាបាលឲ្យបានទាន់ពេលវេលា៕
ដោយ ភក្តី ខ្មែរណូត
ប្រភព healthylivinghouse

No comments:
Post a Comment