បើយោងតាមការសិក្សាថ្មីមួយ ដែលត្រូវបានធ្វើឡើងនៅក្នុងសាកលវិទ្យាល័យ Duke បានរកឃើញថា ស្រ្តីត្រូវការគេងច្រើនជាងបុរសបីរដង។ អ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Duke បានបង្ហាញថា បើប្រៀបធៀបទៅនឹងបុរស ស្រ្តីជួយប្រទះផលវិបាកច្រើនជាងបុរស ដូចជាបញ្ហាផ្លូវចិត្ត និងរាងកាយពីការសម្រាកមិនបានគ្រប់គ្រាន់។
ស្រ្តីភាគច្រើនតែងតែប្រឈមមុខនឹងហានិភ័យខ្ពស់នៃជំងឺបេះដូង ជំងឺបាក់ទឹកចិត្ត រួមទាំងបញ្ហាផ្លូវចិត្ត។ ការសិក្សាដែលត្រូវបានដឹកនាំដោយអ្នកព្យាបាលចិត្តវិទ្យា និងលោក Michael Breu អ្នកជំនាញផ្នែកគេង បានប៉ាន់ប្រមាណថា ស្រ្តីត្រូវការគេងច្រើនដើម្បីសងទៅនឹងការមិនបានសម្រាកគ្រប់គ្រាន់។
បើយោងតាមការពិសោធន៍របស់សាកលវិទ្យាល័យ Breu បានបង្ហាញពីភាពខុសគ្នាយ៉ាងខ្លាំងរវាងបុរស និងស្រ្តី។ គាត់បាននិយាយថា ពួកគេបានរកឃើញ ស្រ្តីតែងតែមានកំហឹងកាន់តែច្រើន, ជំងឺបាក់ទឹកចិត្តជាច្រើនទៀត និងការប្រទូសរ៉ាយកាន់តែច្រើនពេលព្រឹកព្រលឹម។
ក្រុមអ្នកវិទ្យាសាស្រ្តជឿថា មូលហេតុចម្បងដែលអាចគ្រប់គ្រងបញ្ហាទាំងនេះបានគឺភាពរឹងមាំផ្លូវចិត្ត។
ស្រ្តីដែលប្រើខួរក្បាលរបស់ពួកគេច្រើនជាងបុរស ដែលនាំឲ្យគេមានការប្រើប្រាស់នូវគំនិតប្រាជ្ញាកាន់តែច្រើន។ ប្រសិនបើបុរសបានធ្វើរឿងដូចគ្នា និងត្រូវការប្រើគំនិតប្រាជ្ញារបស់ពួកគេកាន់តែច្រើន ដូច្នេះហើយពួកគេត្រូវការគេងកាន់តែច្រើនផងដែរ។ ឧទាហរណ៍៖ បុរសម្នាក់ដែលបានធ្វើការងារលំបាក និងស្មុគស្មាញច្រើនដែលត្រូវឲ្យពួកគេមានការសម្រេចចិត្តដ៏ស្មុគស្មាញកាន់តែច្រើន និងការគិតកាន់តែច្រើន ហើយពួកគេក៏ត្រូវការគេងកាន់តែច្រើនជាងបុរសដែលធ្វើការធម្មតាដែរ។
វិទ្យាសាស្រ្តនៃការគេង
ក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ វេស្ទើន ផ្នែកវេជ្ជសាស្ត្រ បានធ្វើការព្សព្វផ្សាយស្ដីពីការគេងមិនគ្រប់គ្រាន់ ធ្វើឲ្យស្បែកឆាប់ចាស់ បង្កើនហានិភ័យនៃជំងឺបេះដូង ឈាមកក ជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាផ្លូវចិត្ត។ អ្នកត្រូវចាំថា ជាមធ្យមមនុស្សពេញវ័យម្នាក់ត្រូវការគេងពី ៧-៩ ម៉ោងជារៀងរាល់ថ្ងៃ។ សូមព្យាយាមអនុវត្តក្នុងការទទួលទានដំណេកឲ្យបានត្រឹមត្រូវជារៀងរាល់ថ្ងៃ វាជារឿងដែលសំខាន់បំផុតសម្រាប់គួរតែធ្វើសម្រាប់សុខភាពរបស់អ្នក៕
ដោយ៖ Brugn
ប្រភព៖ healthylifetricks
Soure : mungkulkar
Subscribe to:
Post Comments (Atom)

No comments:
Post a Comment