ខាងក្រោមនេះជាវិធីសាស្ត្រ ២យ៉ាងមានប្រសិទ្ធិភាព ដូច្នេះអាចចាប់ផ្តើមបាន៖ វិធីសាស្ត្រទី ១ ហាត់ប្រាណ ១. ដាក់ខ្លួនដេកលើបង់ (ប្រើគ្រែ ឬពូករបស់អ្នកក៏បាន ប្រសិនបើអ្នកគ្មានបង់) ២. កាន់ដុំដែកក្នុងដៃម្ខាងៗទម្ងន់ ៥ផោន ៣. លើកដៃរបស់អ្នកឡើងលើត្រង់ ៤. រួចដាក់វាចុះទៅម្ខាងៗតាមដែលអ្នកអាច ធ្វើដូចអ្នកជាយន្តហោះ ៥. ឥលូវលើកវាឡើងម្តងទៀត ៦. អនុវត្តម្តងហើយម្តងទៀត អ្នកត្រូវធ្វើលំហាត់ប្រាណបែបនេះឲ្យបាន ៣ដងក្នុង ១ថ្ងៃ ម្តងៗឲ្យបាន ១០។
លំហាត់ប្រាណនេះជួយពង្រឹងសាច់ដុំក្រោមដើមទ្រូង, លើដើមទ្រូង និងតំបន់ក្រោមក្លៀករបស់អ្នក។ ក្រោយរយៈពេលប្រហែល ១ខែ អ្នកនឹងចាប់ផ្តើមឃើញពីភាពខុសប្លែក។ វិធីសាស្ត្រទី ២ ឱសថធម្មជាតិធ្វើដោយខ្លួនឯង – ធាតុផ្សំតែមួយគត់គឺ ប្រេងអូលីវ។ – ដាក់ខ្លួនដេកលើគ្រែ ដោយដាក់ខ្នើយក្រោមខ្នងរបស់អ្នក។ យកប្រេងដាក់លើបាតដៃ រួចញីបាតដៃទាំងពីរចូលគ្នា។ ប្រើដៃម្ខាងៗម៉ាស្សាថ្នមៗជារង្វង់លើដើមទ្រូងរបស់អ្នក។
ម៉ាស្សាដើមទ្រូងម្ខាងៗឲ្យបាន ១០ដង។ ប្រសិនបើអ្នកប្រើប្រេងច្រើនពេក អ្នកអាចយកកន្សែងពោះគោជូតចេញ ប៉ុន្តែត្រូវទុកខ្លះ ព្រោះប្រេងនេះធ្វើឲ្យស្បែករបស់អ្នកកាន់តែតឹងណែនល្អ។ ធ្វើវិធីនេះឲ្យបានយ៉ាងហោចណាស់ ៣ដងជារៀងរាល់ថ្ងៃ នោះវានឹងធ្វើឲ្យដើមទ្រូងរបស់អ្នកកាន់តែតឹងណែនល្អ៕

No comments:
Post a Comment