ផ្តល់សិទ្ធិដោយ មង្គលការបន្ទាប់ពីជំងឺបេះដូង ជំងឺមហារីកជាជំងឺទី ២ដែលបណ្តាលឲ្យមនុស្សស្រីអាចស្លាប់បាន នៅមានជំងឺមហារីក ៦-៧ ប្រភេទផ្សេងទៀតដែលស្ត្រីនៅជំុវិញពិភពលោកត្រូវជួបប្រទេះ ហើយក្នុងនោះជំងឺមហារីកសុដន់ជាជំងឺគ្រោះថ្នាក់ជាងគេបំផុត។ជំងឺមហារីកសួតកើតចំពោះស្ត្រីជាង ១០ ០០០នាក់ជារៀងរាល់ឆ្នាំ។ ស្ត្រីអាស៊ី និងប៉ាស៊ីហ្វិចប្រឈមមុខនឹងជំងឺមហារីកស្បូន ហើយប្រភេទជំងឺនេះបានឆក់យកជីវិតស្ត្រីច្រើនជាង ២០០០នាក់ក្នុង ១ឆ្នាំៗ។
ដោយសារតែជំងឺមហារីកជាជំងឺសម្លាប់មនុស្សអស់ជាច្រើន ទើបអ្នកជំនាញស្វែងរកវិធីព្យាបាល និងឱសថដែលអាចជួយការពារពីជំងឺនេះឡើង។ វិធីព្យាបាលតាមបែបធម្មជាតិ ជាវិធីមានប្រសិទ្ធិភាពបំផុត ព្រោះវាត្រូវបានគេអះអាងថា អាចជួយព្យាបាលជំងឺមហារីកបានលឿនរហ័ស។ ប្រភេទជំងឺនេះកើតមានចំពោះស្ត្រីក្នុងវ័យ ៤៥-៥៥ឆ្នាំ។ មូលហេតុចម្បងដែលជំងឺមហារីកសុដន់នេះកើតមានចំពោះស្ត្រីនៅវ័យចំណាស់ ព្រោះដោយសារការបំបៅដោះកូន, យូរនឹងរៀបការ ហើយយូរនឹងការមានផ្ទៃពោះ។ស្ត្រីគ្រប់រូបគួរតែឧស្សាហ៏ទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ដើម្បីការពារពីជំងឺនេះ។
ការបានដឹងពីរោគសញ្ញាដំបូងជាគន្លឹះដើម្បីព្យាបាល។ ខាងក្រោមនេះជាជំងឺមហារីកទាំង ៧ប្រភេទដែលកើតមានចំពោះស្ត្រី៖ជំងឺមហារីកកស្បូននៅប្រទេសឥណ្ឌា មានស្ត្រីច្រើនជាង ១ភាគ ៣ដែលរងគ្រោះ និងស្លាប់ដោយសារជំងឺមហារីកកស្បូន។ មូលហេតុដោយសារការរួមភេទនៅអាយុវ័យក្មេងពេក, មានដៃគូរួមភេទច្រើន និងខ្សោយប្រព័ន្ធភាពស៊ាំ។
ហើយជំងឺអេដស៏ក៏ជាមូលហេតុបណ្តាលឲ្យកើតជំងឺមហារីកកស្បូនផងដែរ។ជំងឺមហារីកសុដន់កត្តាប្រវត្តិគ្រួសារ, សែន ហើយការយូរនឹងមានផ្ទៃពោះជាមូលហេតុនាំឲ្យស្ត្រីកើតជំងឺមហារីកសុដន់។ ការបានដឹងពីរោគសញ្ញាដំបូងនៃជំងឺមហារីកសុដន់ជាគន្លឹះសង្គ្រោះជីវិតពីការស្លាប់។ ស្ត្រីទាំងឡាយគួរតែពិនិត្យមើលខ្លួនឯង (ធ្វើតេស្តសុដន់) ដើម្បីចៀសវាងពីជំងឺដ៏កាចសាហាវនេះ។ជំងឺមហារីកពោះវៀនធំជំងឺមហារីកពោះវៀនធំជាប្រភេទជំងឺមហារីកមួយទៀតដែលកើតចំពោះស្ត្រីនៅលើពិភពលោក។ ជំងឺមហារីកពោះវៀនធំនេះកើតមានចំពោះមនុស្សដែលមានកោសិការឹងតូចៗនៅក្នុងពោះវៀនធំ ឬពោះវៀនត្រង់។
ជំងឺមហារីកនេះក៏អាចកើតចំពោះស្ត្រីដែលមានជំងឺរលាកពោះវៀនផងដែរ។ ការលើសទម្ងន់ និងការទទួលទានអាហារមានជាតិខ្លាញ់ច្រើនដែលគ្មានផ្ទុកសារធាតុចិញ្ចឹមក៏អាចជាមូលហេតុនាំឲ្យកើតជំងឺមហារីកពោះវៀនធំផងដែរ។ជំងឺមហារីកស្បូនប្រភេទជំងឺនេះកើតមានចំពោះស្ត្រីក្រោយវ័យ ៥៥ឆ្នាំ។ ស្ត្រីដែលមិនធ្លាប់មានកូន និងស្ត្រីមានកូនដំបូងក្រោយអាយុ ៣០ឆ្នាំជាជនរងគ្រោះនៃជំងឺមហារីកស្បូននេះ។ជំងឺមហារីកស្បែកយោងតាមការសិក្សាស្រាវជ្រាវថ្មីបានឲ្យដឹងថា ស្ត្រីដែលលាបសក់ក្រហម ឬសក់ទង់ដែង ហើយការត្រូវនឹងកម្តៅថ្ងៃច្រើនងាយនឹងកើតជំងឺមហារីកស្បែក។ មូលហេតុផ្សេងទៀតនៃជំងឺមហារីកនេះ
ដោយសារមានសមាជិកក្នុងគ្រួសារធ្លាប់បានរងគ្រោះដោយសារជំងឺមហារីកស្បែក។ជំងឺមហារីកសួតអ្នកដែលមិនជក់បារីក៏អាចកើតជំងឺមហារីកសួតបានដែរ។ ប្រភេទជំងឺនេះកើតមានចំពោះស្ត្រីដែលស្រូបយកផ្សែងពីអ្នកជក់បារី។ តាមការស្ទង់ស្ថិតិបានបង្ហាញថា មានស្ត្រី ៨នាក់ក្នុងចំណោម ១០នាក់ទៅហើយដែលកើតជំងឺមហារីកសួត ដោយសារគូស្នេហ៏របស់ខ្លួនជក់បារី។ជំងឺមហារីកស្រទាប់ស្បូនជំងឺមហារីកនេះកើតនៅខាងក្នុងស្រទាប់ស្បូន។ ជំងឺនេះកើតមានចំពោះស្ត្រីលើសវ័យ ៥៥ឆ្នាំ។ មូលហេតុនៃជំងឺមហារីកនេះបណ្តាលមកពីប្រវត្តិធ្លាប់រលូតកូន, យូរនឹងរាំងរដូវ, គ្មានកូន៕
No comments:
Post a Comment