ផ្តល់សិទ្ធិដោយ៖ មង្គលការ
ការកើតមុនជាបញ្ហាដ៏គួរឲ្យរំខានបំផុត ជាពិសេសចំពោះក្មេងវ័យជំទង់ៗ។ មូលហេតុពិតប្រាកដនៅពីក្រោយបញ្ហានេះ ដោយសារបំលាស់ប្តូរអរម៉ូន។ ការកើតមុនលើច្រមុះជាបញ្ហាធំជាងគេ បើប្រៀបធៀបនឹងការកើតមុនលើថ្ពាល់ ឬចង្ការ ព្រោះវាមានការឈឺចាប់ខ្លាំង។ ដូច្នេះ អ្នកអាចស្វែងរកវិធីព្យាបាលបែបធម្មជាតិ ដើម្បីដោះស្រាយបញ្ហាសម្រស់របស់អ្នក។
ជាទូទៅ បញ្ហាកើតមុនលើច្រមុះត្រូវចំណាយពេលវេលាយូរដើម្បីព្យាបាល។ មុននឹងអ្នកសាកល្បងប្រើវិធីផ្សេងៗ ដើម្បីព្យាបាលបញ្ហាកើតមុនលើច្រមុះ អ្នកត្រូវរកមូលហេតុរបស់វាឲ្យឃើញជាមុនសិន។ បំលាស់ប្តូរអរម៉ូនជាមូលហេតុចម្បង ស្របពេលដែលមានមូលហេតុផ្សេងៗទៀតដូចជា ជាតិពុលពីបរិស្ថាន, ឆ្លងមេរោគស្បែក និងអាឡាក់ហ្ស៊ី ក្រោយពេលប្រើគ្រឿងសម្អាងក៏អាចបង្កជាបញ្ហាបានដែរ។
ខាងក្រោមនេះជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពបំផុតអាចព្យាបាលបញ្ហាកើតមុនលើច្រមុះ៖
ទឹកក្រូចឆ្មា
ច្របាច់យកទឹកក្រូចឆ្មា រួចយកស្បៃជ្រលក់ចូល។ ដាក់វាលើច្រមុះរបស់អ្នក រួចរង់ចាំរយៈពេល ១៥នាទី។
ឬក៏អ្នកអាចលាបទឹកក្រូចឆ្មាដោយផ្ទាល់លើមុនរបស់អ្នក។ ជាតិជូររបស់ក្រូចឆ្មានឹងជួយសម្ងួតមុន ហើយវានឹងកម្ចាត់មុនត្រង់កន្លែងនោះ។
ទឹកខ្មេះប៉ោម
ប្រើទឹកខ្មេះប៉ោមមួយដំណក់លាបមុន និងរង់ចាំរយៈពេល ១០នាទី។ កុំប្រើទឹកខ្មេះប៉ោមខ្លាំង។ ប្រើទឹកខ្មេះប៉ោមតិចៗដើម្បីកម្ចាត់មុន កាត់បន្ថយការរលាក និងការហើម។
ទឹកលាងដៃ
ស្ត្រីជាច្រើនបានអះអាងថា ទឹកអនាម័យអាចប្រើដើម្បីព្យាបាលបញ្ហាកើតមុនលើច្រមុះរបស់អ្នកបាន។
ប្រសិទ្ធិភាពពិតប្រាកដរបស់វាដោយសារវាមានផ្ទុកនូវសារធាតុកម្ចាត់បាក់តេរី។ ហើយជាតិអាល់កុលនៅក្នុងទឹកលាងដៃនឹងជួយសម្ងួតមុនបានទាន់ពេលវេលា។
ប្រេងដើមតែ
ឱសថព្យាបាលមុនលើច្រមុះដ៏មានប្រសិទ្ធិភាពមួយទៀតគឺ ប្រេងដើមតែ។ លាបប្រេងដើមតែលើច្រមុះរបស់អ្នក និងលាងសម្អាតចេញក្រោយរយៈពេល ១០នាទី។
ស្ទីម
ការស្ទីមនឹងអាចជួយបើករន្ធញើសដែលស្ទះ និងជួយកម្ចាត់មេរោគចេញពីរន្ធញើស។
ទឹកកក
ការដាក់ទឹកកកស្អំលើច្រមុះរបស់អ្នកជាវិធីដ៏សក្តិសិទ្ធិមួយប្រភេទជួយកម្ចាត់មុនលើច្រមុះ។ ខ្ចប់ដុំទឹកកកបែកៗក្នុងក្រណាត់មួយ រួចស្អំលើច្រមុះ។ វានឹងជួយការពារពីបញ្ហារលាក, កាត់បន្ថយភាពក្រហម, ជួយពង្រឹងចរាចរណ៏ឈាម និងរឹតបណ្តឹងរន្ធញើស។
ផលិតផលបំបាត់ជាតិខ្លាញ់លើផ្ទៃមុខ
ត្រូវមានការប្រុងប្រយ័ត្នយ៉ាងខ្លាំង នៅពេលជ្រើសរើសយកផលិតផលថែរក្សាស្បែកលើផ្ទៃមុខរបស់អ្នក។ វានឹងអាចជួយទាំងកម្ចាត់មុន និងការពារពីការធ្លាយមុននៅពេលក្រោយ។ មុនលើច្រមុះនឹងលែងជាបញ្ហាទៀត ប្រសិនបើអ្នកមានទម្លាប់ថែរក្សាសម្រស់ឲ្យបានទៀងទាត់៕
Subscribe to:
Post Comments (Atom)

No comments:
Post a Comment