មួយវិញទៀត អាចបណ្ដាលមកពីស្រ្តីខ្វះការយល់ដឹង និងភាពមិនប្រាកដប្រជាទៅលើការថែរក្សារាងកាយរបស់ខ្លួន។ នៅមានមូលហេតុសំខាន់ជាច្រើនទៀតដែលធ្វើឲ្យសុដន់មនុស្សស្រីបាត់បង់ភាពតឹងណែន និងប្រែមកជាយារធ្លាក់រួមទាំងការមានផ្ទៃពោះ, ការអស់រដូវ, ការរិភោគអាហារមិនបានល្អ, ការឡើងទម្ងន់ និងស្រកទម្ងន់លឿនពេក, ការងូតទឹកក្ដៅនៅសីតុណ្ហភាពខ្លាំងពេក, ការពាក់អាវទ្រនាប់មិនបានត្រឹមត្រូវ, ការជក់បារី, ការទទួលទានគ្រឿងស្រវឹង…។
នៅពេលដែលអ្នកឈានដល់មានផ្ទៃពោះ និងពេលបំបៅដោះកូន អ្នកត្រូវដឹងថា ការបំបៅដោះកូនវាមិនបណ្ដាលឲ្យសុដន់ធ្លាក់យារនោះទេ ប៉ុន្តែអ្នកកុំភ្លេចថា បញ្ហាទម្ងន់ទេទើបធ្វើឲ្យសុដន់ធ្លាក់យារដែរ។ វិធីទាំងនេះជាកត្តាដែលធ្វើឲ្យមានការផ្លាស់ប្ដូរយឺតៗ និងមានលក្ខណៈល្អប្រសើរបន្ដិចម្ដងៗនៃរូបរាងសុដន់របស់អ្នក ក្នុងការរារាំងការពារពីការឆាប់ធ្លាក់យារ៖ – រក្សាសុខភាពទម្ងន់ឲ្យបានល្អ (នៅថេរ)
– ទទួលទានទឹកឲ្យបានច្រើន – បរិភោគរបបអាហារល្អៗសម្រាប់សុខភាព
– ម៉ាស្សាជាមួយប្រេងផ្លែទទឹម ឬ ប្រេងបន្ទាលកន្ទុយក្រពើនៅលើសុដន់របស់អ្នក ដូចគ្នានេះផងដែរ មិនមានការព្យាបាលណាដែលអាចមានប្រសិទ្ធិភាពដ៏ល្អប្រសើរក្នុងការការពារសុដន់ពីការធ្លាក់យារដូចជា៖
– ម៉ាស្សាសុដន់របស់អ្នកជាមួយនឹងប្រេងពិសេសៗ (ប្រេង អូលីវ…)។ ខាងក្រោមនេះ ជារូបមន្តសម្រាប់ធ្វើម៉ាសដ៏អស្ចារ្យបំផុតដែលមានប្រសិទ្ធិភាពខ្ពស់សម្រាប់ការពារមិនឲ្យសុដន់ធ្លាក់យារ។ គ្រឿងផ្សំ៖ – ទឹកដោះគោជូរ ១ កែវ – ប្រេងវីតាមីន E ២ អំពូល – ស៊ុត ៣ គ្រាប់ ការក្ដីណែនាំ៖ លាយគ្រឿងផ្សំទាំងអស់នេះ រួមបញ្ចូលគ្នាឲ្យបានសព្វល្អ។ អនុវត្តល្បាយនេះនៅលើដើមទ្រូងរបស់អ្នកជាមួយនឹងការម៉ាស្សាបែបស្រាលៗ លុញទៅលើសុដន់។ រួចទុកវាឲ្យបានរយៈពេលកន្លះម៉ោង ទើបធ្វើការលាងសម្អាតវាចេញជាមួយនឹងទឹកត្រជាក់ធម្មតា៕

No comments:
Post a Comment