អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

​វិធីសាស្ត្រ​ទាំង​៣​ក្នុងការ​ធ្វើ​ឱ្យ​អ្នក​មាន​រាង​ស្អាត ក្រោយ​ពេល​សម្រាលកូន​រួច

នៅ​ពេល​សម្រាលកូន​រួច រូបរាង​អ្នកនឹង​អាច​ប្រែប្រួល​ទាំងស្រុង ប្រែ​ទៅជា​ធំ ហើយ​រីក​ជាង​មុន​មិន​ទាន់​សម្រាលកូន ដូចនេះ​វា​នឹង​អាច​បំផ្លាញ​សម្រស់​អ្នក​យ៉ាង​ងាយ​។

 ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​៣​យ៉ាង​ក្នុងការ​ធ្វើ​ឱ្យ​ អ្នក​មាន​រាង​ស្អាត​។
តើ​មាន​វិធី​ណា​ខ្លះ​? ​បំបៅ​ទឹកដោះ​កូន​ ​អ្នក​អាច​បំបៅ​ទឹកដោះ​កូន​ដើម្បី​ទទួលបាន​រាង​ស្អាត ព្រោះ​នៅពេល​ដែល​អ្នក​បំបៅ​ដោះកូន គេ​នឹង​ស្រូប​យក​សារធាតុ​ដែលមាន​ក្នុង​ខ្លួន​អ្នក ដូចនេះ​នៅពេល​ដែល​អ្នក​បំបៅ​ទឹកដោះគោ​កូន​បាន​១៥​ថ្ងៃ នោះ​អ្នកនឹង​អាច​ស្គម​បាន​មួយ​គីឡូក្រាម​។​

ដើរ​ចំនួន​៣០​នាទី​ ​ក្រៅពី​បំបៅ​ទឹកដោះ​កូន អ្នក​ត្រូវ​តែ​ផ្គួប​ផ្សំ​ជាមួយ​ការ​ហាត់ប្រាណ ដោយ​ធ្វើ​ការដើរ​ចំនួន​ពី​៣០​នាទី ទៅ​៦០​នាទី​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ចំពោះ​អ្នក​ម្តាយ​ដែល​ធ្វើ​ការវះកាត់ អ្នក​មិន​ត្រូវ​ដើរ​ក្រោយពេល​ដែល​អ្នក​សម្រាលកូន​រួច​២​ទៅ​៣​ខែ​នោះ​ទេ ព្រោះ​មុខរបួស​អ្នក​មិន​ទាន់​ជា តែបើ​អ្នក​កើត​កូន​តាម​ធម្មជាតិ ដោយ​មិន​វះ អ្នក​អាច​ដើរ​ក្រោយពេល​មួយ​ខែ​បាន​។​’ ​

ផឹកទឹក​សណ្តែក ឬ​សណ្តែកក្រហម​ ​បើ​អ្នក​ចង់​ស្គម អ្នក​អាច​ផឹកទឹក​សណ្តែក​បាន ព្រោះ​នៅក្នុង​ទឹក​សណ្តែក​មាន​សារធាតុចិញ្ចឹម​ជាច្រើន ថែម​ទាំង​នៅ​ពេល​ដែល​អ្នក​ផឹក​ច្រើន វា​នឹង​មិន​ធ្វើឱ្យ​អ្នក​ធាត់​ឡើយ ម្យ៉ាងទៀត​បើ​អ្នក​មាន​អា​ការៈហើម អ្នក​អាច​បរិភោគ​ទឹក​សណ្តែកក្រហម​បាន ប៉ុន្តែ​មិន​ត្រូវ​បរិភោគ​សណ្តែកក្រហម​នោះទេ ពិសារ​តែ​ទឹក​បាន​ហើយ ប៉ុន្តែ​បើ​អ្នក​មាន​ក្រលៀន​មិនល្អ អ្នក​មិន​ត្រូវ​ផឹកទឹក​សណ្តែកក្រហម​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​៕



 ផ្តល់សិទ្ធិដោយ បែកធ្លាយ

No comments:

Post a Comment

Powered by Blogger.