អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

វិធីពិនិត្យមើលរោគវិនិច្ឆ័យជំងឺមហារីកសុដន់ក្នុងកំឡុងពេលមានផ្ទៃពោះ

ផ្តល់សិទ្ធិដោយ មង្គលការ ការធ្វើរោគវិនិច្ឆ័យ​ជំងឺមហារីកសុដន់​ក្នុងកំឡុងពេល​មានផ្ទៃពោះ​មិនមែន​ជារឿងមួយ​ងាយស្រួល​ក្នុងការសង្កេតមើល​​ឡើយ។ បញ្ហាធំ​បំផុត​មួយនៃ​ជំងឺមហារីក​សុដន់​ក្នុងកំឡុង​ពេល​មាន​ផ្ទៃពោះ ដោយសារ​បំលាស់ប្តូរ​អរម៉ូន ឧទាហរណ៏៖ កម្រិតអរម៉ូន​ប្រូហ្គេស្តេរ៉ូន និងអរម៉ូន​អឺសស្ត្រូសែន​ឡើងខ្ពស់ ធ្វើឲ្យ​សុដន់​ដែល​ត្រៀម​សម្រាប់​ផលិត​ទឹកដោះ​កាន់តែ​ក្រាស់​ឡើង និង​មានការ​ឈឺចាប់ ហើយ​ទំហំសុដន់​ក៏កាន់តែ​ធំឡើង​ផងដែរ។






ដូច្នេះ តើត្រូវ​សង្កេតមើល​ដុំសាច់​ដែល​បណ្តាល​មកពី​កើតជំងឺ​មហារីក​សុដន់​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​ដោយ​វិធីណា? កុំបារម្ភ ព្រោះមាន​វិធីជាច្រើនដើម្បី​សម្គាល់មើល​ជំងឺមហារីកសុដន់ក្នុង​កំឡុងពេល​មានផ្ទៃពោះ។ ស្ត្រីគ្រប់រូបគួរតែ​ទៅជួបនឹង​វេជ្ជបណ្ឌិត ដើម្បី​ពិនិត្យមើល​រោគសញ្ញា​នៃ​ជំងឺមហារីក​សុដន់, ជំងឺនេះងាយ​នឹងលូតលាស់​លឿនរហ័ស។ ស្ត្រីមានពោះតែងតែ​មិនអើពើ​នឹងបញ្ហា​មិនសុខស្រួល ព្រោះគិតថា​វាជាការឆ្លើយតប​ធម្មតាទៅ​នឹង​រាងកាយ។

 ប៉ុន្តែបំលាស់ប្តូរ​ដែលកើត​មាននៅក្នុង​សុដន់គួរតែ​ជាបញ្ហា​ធ្ងន់ធ្ងរ។ ការ​បានដឹង​ពីរោគសញ្ញា​បានឆាប់​អាច​សង្គ្រោះ​អ្នក​ពីផលវិបាក។ ការពារ​តែងតែប្រសើរ​ជាងការព្យាបាល ហើយ​ខាងក្រោមនេះ​ជាវិធី​ដើម្បី​សង្កេតមើល​ជំងឺមហារីក​សុដន់​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ៖ សង្កេតមើល​ខ្លួនឯង បើទោះបីជា​វាមិនសុក្រិត​អ្វីខ្លាំង​ក៏ពិតមែន តែមិនមែន​មានន័យ​ថា វាមិន​សំខាន់ឡើយ។ ប្រសិនបើអ្នក​សង្កេតឃើញ​មានដុំសាច់​ខុសប្រក្រតី, ហើម ឬមានបញ្ចេញ​ទឹករាវ ឬចេញ​ឈាម​តាម​ក្បាលដោះរបស់អ្នក ត្រូវប្រញាប់​ទៅប្រឹក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត​ភ្លាម។

ឆ្លុះអេកូ ការឆ្លុះអេកូ​ដោយប្រើ​កាំរស្មីតិចតួច ដើម្បីពិនិត្យមើល​ផ្នែក​ខាងក្នុង​របស់សុដន់។ ការឆ្លុះអេកូក្នុង​កំឡុងពេល​មានផ្ទៃពោះ អាចជួយ​សង្គ្រោះគភ៌ពីធាតុវិទ្យុសកម្ម។ វាអាច​ជួយ​សង្កេតមើល​ជំងឺមហារីក​នៅដំណាក់កាល​ចាប់ផ្តើម​ដំបូង និងអាចព្យាបាល​បាន​យ៉ាងងាយ។ ប្រើរលក​សម្លេង រលកសម្លេង​អាចស្តាប់ដឹង​ពីដុំគីស និងជាលិការឹង​ក្នុងសុដន់។ តែទោះបីជា​យ៉ាងណា ជីវជាលិកាសាស្ត្រពិត​ជាសំខាន់​ខ្លាំងណាស់ ក្នុងការ​ពិនិត្យមើលវត្តមាន​របស់ដុំសាច់។

វិធីនេះ​មានសុវត្ថិភាព​ចំពោះគភ៌ មិនបញ្ចេញ​ធាតុវិទ្យុសកម្ម។ ជីវសាស្ត្រជាលិកា​សុដន់ ក្នុងករណីធ្វើជីវសាស្ត្រជាលិកានេះ ចំណែកតូចៗ​នៃជាលិកា ឬទឹករាវ​ត្រូវបានប្រមូលផ្តុំពី​ក្នុង​រាងកាយ និងត្រូវបាន​ត្រួតពិនិត្យតាម​រយៈឧបករណ៏​អតិសុខុមទស្សន៏។ បន្ទាប់​មកអាច​វាយ​តម្លៃបានថា មានវត្តមាន​ជំងឺមហារីក​សុដន់។ ប្រព័ន្ធផ្តិតរូប​សរីរាង្គខាងក្នុង​សុដន់ ប្រព័ន្ធនេះ​ត្រូវបានគេប្រើដើម្បីពិនិត្យមើល​ជំងឺមហារីកសុដន់ក្នុងកំឡុង​ពេលមាន​ផ្ទៃពោះ។

 វិធីនេះ​អាចផ្តិត​រូបភាព​ជាលិកា និងសរីរាង្គ​បាន​ច្បាស់។ វាអាច​ជួយឲ្យ​វេជ្ជបណ្ឌិត​បូកសរុប​បាន​ថា តើមានវត្តមាន​កោសិកា​មហារីក​នៅក្នុង​សុដន់ ឬក៏អត់។ រោគសាស្ត្រ ការធ្វើរោគសាស្ត្រ​នេះអាចជួយ​ប៉ាន់ប្រមាណពីជំងឺក្នុង​សុដន់របស់ស្ត្រីក្នុង​ពេលមាន​ផ្ទៃពោះ។ អសមតុល្យ​អរម៉ូន និង​លក្ខខណ្ឌផ្សេងៗ​ទៀត​នៃរាងកាយ​អាច​ជួយកំណត់​ពីជំងឺមហារីក​សុដន់៕

No comments:

Post a Comment

Powered by Blogger.