អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

នារី ៧ ប្រភេទ​ដែលប្រុសៗមិន​ចង់យកធ្វើ​ជាប្រពន្ធ

ជាធម្មតាមនុស្សស្រីតែងតែ​ចេះគោរព​ប្រពៃណី​ទំនៀមទំលាប់, ចង់មានភាពឯករាជ្យ, មាន​មនោសញ្ចេតនា, ក្តីបារម្ភ និងអ្វីៗ​ច្រើន​ជាងបុរស។ បើ​យោង​ទៅ​តាម​​មនុស្ស​ប្រុស​មួយ​ចំនួនបាន​ឲ្យ​ដឹងថា ស្រីៗ​ពូកែ​សន្សំសំចៃ​ប្រាក់កាស, គិត​ដល់​ទស្សនៈ​ស្នេហា, មាន​ភាពទាន់​សម័យខ្លាំង។ ប្រសិនបើអ្នក​ជាមនុស្សស្រី អ្នកប្រាកដ​ជាមិន​ឯកភាព​នឹង​ស្ថានភាព​ដូចខាង​លើ​ឡើយ ព្រោះមនុស្សស្រី​បច្ចុប្បន្ន​មិនដូច​តាមអ្វី​ដែល​បាន​លើកឡើង​ឡើយ។




 សព្វថ្ងៃនេះ ពិភព​លោក​បាន​ផ្លាស់ប្តូរ ហើយ​មនុស្សស្រី​អាចមាន​ចំណេះដឹង, មាន​អំណាច ហើយ​មាន​ប្រាក់ច្រើន​ជាង​មនុស្សប្រុសៗក៏មាន។ មនុស្សប្រសុមួយចំនួន​យល់ច្រឡំថា មនុស្សស្រី​ដែល​ចូលចិត្ត​ភាពសប្បាយ​រីករាយ មិនអាចយកជាគ្នាបាន​នោះទេ។ មនុស្សប្រុស​ភាគច្រើន​មិន​ហ៊ានចែចង់​មនុស្សស្រី​ដែលទាន់សម័យ​ខ្លាំងពេក, គោរពទំនៀម​ទំលាប់​ខ្លាំង​ពេក ហើយ​ពួកគេ​ក៏ត្រូវ​នៅ​ឲ្យឆ្ងាយ​ពីមនុស្សស្រី​ដែល​មាន​ចិត្តចង្អៀត​ចង្អល់​ផងដែរ។

 ខាងក្រោមនេះ​​ជាប្រភេទ​មនុស្សស្រី​ ដែលជាទូទៅ​មនុស្ស​ប្រុស​ត្រូវ​ជៀសសវាង​មិនចែចង់​យក​មកធ្វើជាប្រពន្ធ៖ មនុស្សស្រី​ដែល​ចូលចិត្ត​រអ៊ូរទាំ ប្រភេទមនុស្ស​ស្រី​ដែល​ប្រុសៗ​ត្រូវ​ជៀសវាង​មិនចង់នៅក្បែរ គឺជា​មនុស្សស្រី​ដែលចូលចិត្ត​រអ៊ូរទាំច្រើន​គ្រប់​វិនាទី​។ វាអាច​ធ្វើឲ្យ​ក្តៅ​ក្រហាយ​​ដល់​ទំនាក់ទំនងស្នេហា​ ដូច្នេះ​យល់ល្អត្រូវជៀសវាង​មនុស្ស​បែបនេះ។ 

មនុស្សស្រី​ដែលប្រកាន់​ប្រពៃណី​ទំនៀម​ទំលាប់​ខ្លាំងពេក មនុស្សប្រុសមួយចំនួនមិនចូលចិត្ត​មនុស្ស​ស្រី​ដែល​ប្រកាន់ខ្ជាប់​ប្រពៃណី​ខ្លាំងពេក​ទេ។ មនុស្សស្រីអាត្មានិយម មនុស្សស្រី​មួយប្រភេទនេះ​ប្រសិនបើ​ប្រុសៗអាចទ្រាំរស់នៅជាមួយបាន​ នាង​ពិតជាសំណាង​ណាស់ ប៉ុន្តែ​មាន​មនុស្ស​ប្រុសមួយចំនួន​ស្អប់​មនុស្សស្រី​ដែល​អាត្មា​និយម​គិត​តែ​ពី​ខ្លួនឯង​ខ្លាំងណាស់។ មនុស្សស្រី​ចូលចិត្តហ៊ឺហាខ្លាំងពេក ទោះបីជាបុរសៗ​ភាគច្រើន​ជាមនុស្ស​ហ៊ឺហាក៏​ពិត​មែន តែពួក​គេមិន​អាចស៊ូទ្រាំ​រស់នៅ​ជាមួយ​នឹងមនុស្សស្រី​ហ៊ឺហា​បាន​ឡើយ។

នេះ​ជា​ប្រភេទ​មនុស្សស្រី​ផ្សេង​មួយ​ទៀត​ដែល​មនុស្សប្រុស​មិន​ចង់​សេពគប់​ជាមួយ។ មនុស្ស​ស្រីចូលចិត្ត​សប្បាយៗច្រើន យើងទាំងអស់គ្នា​សុទ្ធតែចូលចិត្ត​ការ​ជប់លៀង ប៉ុន្តែ​ស្របពេល​ដែល​មនុស្សស្រី​វក់នឹង​ពិធីជប់លៀង​ខ្លាំង​ពេក វា​បានក្លាយ​ជាបញ្ហាចំពោះ​មនុស្សប្រុស​ដែល​មិន​សេពគប់ជាមួយ​នាង។

 មនុស្ស​ស្រីទាន់សម័យ​ពេក មនុស្សស្រី​ដែលចូលចិត្ត​ស្លៀក​ពាក់​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ជុំវិញ​ខ្លួន មនុស្សស្រី​ដែល​ចូលចិត្ត​ទទួលទាន​គ្រឿងស្រវឹង ហើយ​អំនួត។ មានចិត្ត​ចង្អៀតចង្អល់ មនុស្សប្រុស​ស្រឡាញ់​មនុស្សស្រី​ដែល​មាន​ចិត្តទូលាយ។ មនុស្សស្រីចិត្ត​ចង្អៀតចង្អល់​គ្មាននៅ​ក្នុងបេះដូង​របស់​មនុស្ស​ប្រុសឡើយ ហើយ​ចង់​មានន័យថា ចំពោះ​មនុស្សប្រុស​ក៏ត្រូវ​មាន​ចិត្ត​ទូលាយ​ផងដែរ៕
 ដោយ៖ ដារ៉ា
 ប្រភព៖ boldsky
from mungkulkar

No comments:

Post a Comment

Powered by Blogger.