អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

អនុវត្តរូបមន្តនេះ ម្តងក្នុងមួយសប្តាហ៍នឹងធ្វើឲ្យអ្នកក្មេងជាងវ័យ ១០ឆ្នាំ

ផ្តល់សិទ្ធិដោយ មង្គលការ គេតែងតែ​សង្កេតឃើញថា ស្ត្រីជនជាតិជប៉ុនភាគច្រើន​មាន​សម្រស់ស្រស់ស្អាត, ក្មេងជាងវ័យ ដោយសារតែការប្រើរូបមន្តសម្ងាត់មួយ​ដែលបាន​មកពីអង្ករ។ ពិតណាស់ រូបមន្តសម្ងាត់នៃភាពស្រស់ស្អាតរបស់ពួកគេ​ គឺស្ថិតនៅលើអំណោយទានដែលបានមកពីធម្មជាតិ។





 អង្ករសម្បូរទៅដោយអាស៊ីត linoleic និង squalene ដែល​ជាសារធាតុប្រឆាំងអុកស៊ីតកម្ម មាន​ឥទ្ធិពលខ្លាំងបំផុតក្នុងការផលិតកម្មស្រទាប់ កូឡាជែន ទប់ទល់នឹង​ស្នាមជ្រួញ។ លើសពីនេះទៅទៀត squalene នៅក្នុងអង្ករ អាចការពារស្បែក​ពីការប៉ះពាល់នៃកាំរស្មីព្រះអាទិត្យ ហើយ​ជាទូទៅអង្ករសម្បូរវីតាមីន E និង gamma oryzanol ដែលត្រូវ​បានគេ​ទទួល​​ស្គាល់ថា មាន​សមត្ថភាពការពារ​បេះដូង ព្រមទាំង​បន្ថយ​កូឡេស្តេរ៉ុល។ តែគួរឲ្យស្តាយ​ជនជាតិជប៉ុនភាគច្រើន មិនបាន​ដឹងពីការពិត​ដែលអ្នកវិទ្យាសស្ត្របាន​រកឃើញ​នេះ​ទេ។


ខាងក្រោមនេះគឺជា​រូបមន្តដ៏សាមញ្ញក្នុងការធ្វើម៉ាសបិទមុខ ដែលមាន​ប្រសិទ្ធិភាពជួយឲ្យផ្ទៃមុខរលាង គ្មាន​ស្នាម​ជ្រួញ និង​ធ្វើឲ្យស្បែកស្រស់ថ្លា។ គ្រឿងផ្សំ៖ – អង្ករ ៣ស្លាព្រាបាយ – ទឹកដោះគោ ១ស្លាបព្រាបាយ – ទឹកឃ្មុំ ១ស្លាបព្រាបាយ របៀបធ្វើ៖ – ដាក់អង្ករដាំឲ្យពុះ រួច​ច្រោះយកទឹកវាទុក។

 រួចលាយទឹកដោះគោក្តៅឧណ្ឌៗ ១ស្លាបព្រាបាយជាមួយទឹកអង្ករ និងទឹកឃ្មុំ ១ស្លាបព្រាបាយកូរចូលគ្នា​ឲ្យសព្វល្អ។ – ចាប់ផ្តើមអនុវត្តល្បាយនេះនៅលើស្បែកមុខ រួចទុកឲ្យស្ងួតតាមដំណើរ។ បន្ទាប់មកសម្អាតផ្ទៃមុខរបស់អ្នក និងលាងវា​ជាមួយនឹង​ទឹកអង្ករដែលនៅសល់។

ទឹកអង្ករមាន​លក្ខណៈសម្បត្តិប្រឆាំងនឹងអុកស៊ីតកម្មខ្លាំង។ វាអាចជួយដល់ស្បែក និងជំរុញចរាចរឈាម, ជួយកម្ចាត់ស្នាមជ្រួញ និងរលាក។ ម៉ាសបិតមុខនេះនឹងធ្វើឲ្យ​ស្បែក​របស់អ្នក​កាន់តែមាន​សុខភាព​ល្អ៕

No comments:

Post a Comment

Powered by Blogger.