អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ស្រស់ស្អាត និង ក្មេងជាងវ័យ ១០ ឆ្នាំ ជាមួយនឹងម៉ាស់ធម្មជាតិមួយនេះ

ពីមួយថ្ងៃទៅមួយថ្ងៃ អាយុរបស់របស់លោកអ្នកតែចាស់ទៅៗ ហើយស្បែករបស់លោកអ្នកក៏បាន    វិវឌ្ឍន៍ទៅរកភាពជ្រីវជ្រួញផងដែរ។ ដើម្បីរក្សាសម្រស់ឲ្យនៅក្មេងជាងវ័យ យើងខ្ញុំសូមធ្វើការណែនាំលោកអ្នកនូវរូបមន្តធ្វើម៉ាស់បិទមុខបែបធម្មជាតិមួយប្រភេទ ដែលអាចធ្វើឲ្យស្បែករបស់លោកមើលទៅក្មេងជាងវ័យរហូតដល់ ១០​ ឆ្នាំ។
គ្រឿងផ្សំ
  • ចេក ១ កំណាត់
  • ម្សៅអាវ័នដែលដាក់ក្នុងទឹកដោះគោជូរ ៣ ស្លាបព្រាកាហ្វេ
  • ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ
  • ស៊ុត ១ គ្រាប់
របៀបធ្វើ
លាយគ្រឿផ្សំចូលគ្នារ កូរឲ្យសព្វល្អ ហើយយកវាមកលាបលើស្បែកមុខ ១៥ នាទី ចាំលាងជម្រះវាជាមួយនឹងទឹកធម្មតា។ លោកអ្នកអាចធ្វើដូចនេះរាល់ថ្ងៃគឺកាន់តែល្អសម្រាប់ស្បែក តែបើមិនអាចនោះទេ យ៉ាងហោចណាស់ត្រូវធ្វើដូចនេះម្តងក្នុងមួយសបា្តហ៍៕

ដោយ ភក្តី
ខ្មែរណូត
ប្រភព healthtipsportal

No comments:

Post a Comment

Powered by Blogger.