អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ប្រព័ន្ធប្រឆាំងជម្ងឺក្នុងរាងកាយ ក៏អាចបង្កអោយកើតមានជម្ងឺបានដែរ និងវិធីការពារ

ប្រព័ន្ធប្រឆាំងនឹងជម្ងឺ ដែលមាននៅក្នុងរាងកាយ របស់យើងមានតួនាទី យ៉ាងសំខាន់ក្នុងការ កម្ចាត់មេរោគមួយ ចំនួនកុំអោយ កើតមាននៅ លើរាងកាយ របស់យើងប៉ុន្តែវាពេលខ្លះក៏ អាចធ្វើអោយយើង កើតមានជម្ងឺផងដែរ។ ជម្ងឺទាំងនោះរួមមានការរលាកសន្លាក ជម្ងឺរបកស្បែក និង ជម្ងឺពោះវៀន។

ប៉ុន្តែសូមអ្នកកុំបារម្ភ អ្វីអ្នកអាចធ្វើព្យាបាលរោគ ទាំងនេះបានដោយ ប្រើប្រាស់វិធីដូចខាងក្រោម៖​
 ១.​ បរិភោគខ្លាញ់ត្រី៖ នៅក្នុងខ្លាញ់ត្រីវា សំបូរទៅដោយសារធាតុ Omega 3 ដែលអាចជួយកាត់ បន្ថយការរលាកបាន។ ត្រី ដែលអ្នកគួរបរិភោគ នោះមានដូចជាត្រី Salmon Tuna និង Sardine ។

 ២. ញ៉ាំអាហារសំបូរជាតិវីតាមីន C៖ ជាតិវីតាមីន C នេះអាចជួយកាត់បន្ថយ ការកើតឡើងនៃជម្ងឺ ដែលបង្កដោយប្រព័ន្ធប្រឆាំងនឹងជម្ងឺ ដែលមាននៅក្នុងរាងកាយ។ ជាតិវីតាមីន C នេះមាននៅក្នុងបន្លែ និងផ្លែឈើដូចជាត្របែក ល្ហុង ប៉េងប៉ោះ និងបន្លែដែលមានស្លឹកបៃតងចាស់។

 ៣. ញ៉ាំអាហារសំបូរជាតិវីតាមីន D៖ ជាតិវីតាមីន D អាចជួយអោយយើង ជៀសផុតពីជម្ងឺ រលាកស្បែកនានា។ អាហារដែលមាន ផ្ទុកវីតាមីន D មានដូចជា​ ផ្សិត ត្រី ស៊ុត សាច់ជ្រូក ផលិតផលចម្រាញ់ ចេញពីទឹកដោះគោ និងទឹកសណ្តែក។ 

៤. ជៀសវៀងញ៉ាំអាហារដែលធ្វើអោយអ្នកមានប្រត្តិកម្ម៖ ប្រសិនបើអ្នកកើតជម្ងឺដែល បណ្តាលមកពីប្រព័ន្ធប្រឆាំង ជម្ងឺនៅក្នុងរាងកាយ អ្នកត្រូវជៀសវៀងញ៉ាំអាហារ ដែលធ្វើអោយអ្នកមានប្រត្តិកម្ម។ អ្នកអាចកំនត់សម្គាល់ បានថា ប្រសិនបើអ្នកមានប្រត្តិកម្ម ជាមួយអាហារអ្នក តែងតែមានអារម្មណ៍ មិនស្រួលក្នុងរាងកាយ ដូចជាឈឺពោះរាគរូស ទល់លាមក តែងតែភើរ ហើយនិងរោគសញ្ញាផ្សេងៗទៀត។

 ៥. គេងអោយបានគ្រប់គ្រាន់៖ ការគេងអោយគ្រប់ គ្រាន់អាចជួយអោយ យើងឆាប់ជាពីជម្ងឺនានា បានមិនថាជម្ងឺ ដែលបណ្តាលមកពីប្រព័ន្ធប្រឆាំងជម្ងឺនៅក្នុងរាងកាយ៕


ដោយ គីមអាន ខ្មែរណូត
ប្រភព៖ healthdigezt

No comments:

Post a Comment

Powered by Blogger.