វិធីសង្គ្រាះបន្ទាន់ ដែលគ្រប់គ្នាត្រូវតែដឹងនៅពេលក្អែបខាំ
ផ្តល់សិទ្ធិដោយ៖ មង្គលការ
ក្អែបជាសត្វមួយប្រភេទដែលមានពិសខ្លាំង ហើយប្រសិនបើវាខាំត្រូវអ្នកនឹងមានឈឺចុកចាប់ពេញរាងកាយ។ ដូច្នេះយើងគ្រប់គ្នាគួរតែស្វែងយល់ពីវិធីបង្គ្រាប់ពិសដោយខ្លួនឯង ដើម្បីដោះស្រាយបញ្ហាបានភ្លាមៗ។
ប្រើស្លេស ឬសារធាតុរាវដែលនៅជាប់នឹងបំពងករបស់សត្វមាន់៖ គេតែងតែនិយាយថា មាន់គឺជាសត្រូវរបស់សត្វក្អែប។ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ទឹកមាន់ វានឹងជួយយកឈ្នះពិសរបស់សត្វក្អែបបាន។
– នៅពេលដែលក្អែបខាំ សូមយកក្រណាស់ឬខ្សែ មកចង់ត្រង់កន្លែងដែលត្រូវក្អែបខាំរឹតឲ្យតឹង ដើម្បីកុំឲ្យពិសរបស់ក្អែបជ្រាបចូលទៅកន្លែងផ្សេងៗ ឬបេះដូង។
– បន្ទាប់មកចាប់មាន់មួយក្បាល ហើយលូកម្រាមដៃចូលទៅក្នុងបំពងករបស់វាដើម្បីផ្តិតយកសារធាតុរាវមកលាបនៅលើកន្លែងដែលត្រូវក្អែបខាំ។ ធ្វើបែបនេះឲ្យបានពីរ ឬបីដង ការឈឺចាប់នឹងត្រូវបានកាត់បន្ថយរហូតទាល់តែបាត់៕

No comments:
Post a Comment