អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

របៀបមើលស៊ុតណាល្អចំពោះសុខភាព

យើងតែងតែយល់ ការទទួលទានស៊ុត គឺអាចជួយអោយ រាងកាយរបស់យើង មានភាពរឹងមាំជាងមុន។ អ្នកយល់ឃើញ បែបនេះគឺមិនខុសតែ ពីព្រោះផ្នែកពណ៌លឿងនៃស៊ុត គឺសំបូរទៅដោយ សារធាតុចញ្ចឹមដល់រាងកាយ របស់យើង ប៉ុន្តែស៊ុតខ្លះវិញវា ក៏មិនល្អដល់សុខភាព នឹងរាងកាយរបស់យើងទេ។

 តើយើងធ្វើដូចម្តេច ដើម្បីដឹងថាយើងគួរញ៉ាំ ស៊ុតបែបណា ដែលអាចអោយសុខភាព របស់យើងល្អ ហើយស៊ុតនោះកើត ពីមាន់ល្អ រឺមាន់ឈឺ? យើងត្រូវដឹងថា ដើម្បីទទួលបានស៊ុត ដែលសំបូរទៅដោយ សារធាតុចញ្ចឹម ហើយវាអោយផ្តល់អោយ យើងមានសុខភាពល្អបាន គឺមាន់ដែលផលិតស៊ុត នោះត្រូវមានសុខភាព ល្អផងដែរ។
 តាមការសិក្សាបាន បង្ហាញអោយបាន ឃើញថា ស៊ុតដែលមានសុខភាព ល្អគឺត្រូវមើលលើ៖
 – ពណ៌នៃផ្នែកពណ៌លឿងនៃស៊ុត៖ ពណ៌នៃផ្នែកពណ៌លឿងនោះគួរតែមានពណ៌ទឹកក្រូចចាស់
 – កម្រាស់នៃផ្នែកពណ៌លឿងនៃស៊ុត៖ ជាធម្មតាស៊ុត ដែលមានសារធាតុចញ្ចឹម ច្រើនហើយអាច ផ្តល់អោយអ្នកទទួល ទានមានសុខភាពល្អ គឺតែងតែមានភាព ក្រាស់ជាស៊ុតធម្មតា ហើយវាមានរាងមូលក្រឡង់
 – សំបករបស់ស៊ុតក្រាស់ និងរឹងមាំ៖ ស៊ុតដែលល្អ គឺតែងតែមានសំបកក្រាស់ ហើយវាមិនងាយនឹងបែក។ ចំនុចខាងក្រោមនេះហើយ គឺជាវិធីក្នុងការមើលស៊ុត ដែលមានគុណភាពល្អ ហើយនៅពេល ដែលយើងញ៉ាំ ទៅវាអាចផ្តល់ អោយយើងមានសុខភាពល្អ៕




 ដោយ គីមអាន
ខ្មែរណូត
 ប្រភព៖ healthyss

No comments:

Post a Comment

Powered by Blogger.