អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

វិធីថែរក្សាសម្រស់ងាយៗ ដែលស្ត្រីគ្រប់រូបត្រូវតែដឹង

យើងគ្រប់គ្នាតែងប្រាថ្នាចង់បានសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ ហើយពួកយើងក៏ចង់បានវិធីថែរក្សាដែរធម្មជាតិ ដោយមិនចាំបាច់ចំណាយប្រាក់ច្រើនដែរ។ តាមការពិតទៅវិធីធម្មជាតិមានច្រើនណាស់ ហើយគ្រឿងផ្សំក៏មិនពិបាកក្នុងការស្វែងរកដែរ។ ពេលខ្លះគ្រឿងផ្សំទាំងនោះអាចមាននៅក្នុងផ្ទះបាយរបស់អ្នកស្រាប់។ ថ្ងៃនេះយើងខ្ញុំនឹងបង្ហើបប្រាប់ពីអាថ៌កំបាំង ដែលអ្នកមិនធ្លាប់ដឹងពីមុន៖

១. វិធីធម្មជាតិក្នុងការកំចាត់ស្នាមជ្រួញជុំវិញមាត់ អ្វីដែលអ្នកត្រូវការនោះគឺ៖ – ក្រមួនឃ្មុំ ២០០ក្រាម – ផ្ការាជព្រឹក្សស្រស់ៗ
១ – ប្រេងអូលីវ ៧៥០មីលីត្រ អ្វីដែលអ្នកត្រូវធ្វើ៖
– យកគ្រឿងផ្សំខាងលើដាក់ចូលទៅក្នុងឆ្នាំងមួយ ហើយដាក់ដាំនៅលើភ្លើង (បើកភ្លើងតិចៗ) រយៈពេល មួយនាទី ហើយទុកល្បាយនោះចោលមួយយប់។
– ព្រឹកឡើងកំដៅវាម្តងទៀត
 – ហើយរក្សាវាក្នុងប្រអប់ស្អាត
 – លាបក្រែមនោះទៅស្នាមជ្រួញជារៀងរាល់ថ្ងៃ (ពេលព្រឹករឺយប់) រយៈពេល ២ សប្តាហ៍។
២. បំបាត់ស្នាមខ្មៅ
– លាយទឹកត្រសក់ និង ទឹកដំឡូងបារាំង ក្នុងបរិមាណស្មើគ្នា។
– លាបវាទៅលើក្រោមរង្វង់ភ្នែក ដើម្បីកំចាត់ស្នាមដក់ និង ស្នាមជាំខ្មៅក្រោមរង្វង់ភ្នែក។
– អ្នកអាចលាយទឹកក្រូចឆ្មារចូលទៀតក៏បាន។ វារឹតតែមានប្រសិទ្ធភាពក្នុងការបំបាត់ស្នាមជាំខ្មៅ។ – លាបវាទៅលើក្រោមរង្វង់ភ្នែក ដោយទុកចោល ១៥នាទី សឹមលាងសំអាតចេញ។
៣. បំបាត់មុនក្បាលខ្មៅត្រឹមតែ ១ នាទី ប្រសិនបើអ្នកចង់ធ្វើការបំបាត់មុនក្បាលខ្មៅអ្នកគ្រាន់តែត្រូវការ៖
– ក្រូចឆ្មារ​ ១ ចំហៀង
– ទឹកឃ្មុំ ២-៣ តំណក់ វិធីប្រើ៖
– ចាក់ទឹកឃ្មុំទៅលើក្រូចឆ្មារ ហើយដុសក្រូចឆ្មារទៅលើកន្លែងដែលមានមុនរយៈពេល ១នាទី រួចហើយលាងសំអាតផ្ទៃមុខ ដោយប្រើទឹកក្តៅឧណ្ហៗ នោះមុនក្បាលខ្មៅនឹងលែងមានទៀតហើយ។ ៤. បំបាត់ក្លៀកខ្មៅ
 – លាយយ៉ាអួ ១ ស្លាបព្រាបាយ
– ម្សៅអង្ករ ១ ស្លាបព្រាបាយ រឺ baking soda (រកទិញនៅផ្សារទំនើប)
 – ទឹកដោះគោស្រស់ ១ ស្លាបព្រាបាយ
 – កូរបញ្ជូលគ្នាអោយសព្វ រួចលាបទៅលើក្លៀករបស់អ្នក។ ទុកចោលមួយសន្ទុះធំ សឹមសំអាតចេញ។ ធ្វើវារៀងរាល់ថ្ងៃ​ប្រសិនបើក្លៀករបស់អ្នកខ្មៅខ្លាំង។
 ៥. កែងជើងប្រេះ មនុស្សជាច្រើនមានបញ្ហាកែងជើងប្រេះ។ វីធីបំបាត់មិនពិបាកទេ អ្វីដែលអ្នកត្រូវធ្វើនោះគឺ៖
 – យកចេកទុំបិទទៅលើជើងរយៈពេល ១០ នាទី សឹមលាងចេញ។
 – វិធីផ្សេងទៀតនោះអ្នកគ្រាន់តែត្រាំជើងក្នុងទឹកក្តៅឧណ្ហៗ រយៈពេល ១៥នាទី។ ទឹកក្តៅជួយធ្វើអោយស្បែកជើងរបស់អ្នកទន់ និងជំរុះកោសិការស្បែកងាប់ចេញ។
 ៦. កញ្ចឹងកខ្មៅ យកសំលីជ្រក់ចូលទៅក្នុងទឹកក្រូចឆ្មារ។ ជូតទៅលើកញ្ចឹងករបស់អ្នក ហើយរង់ចាំរយៈពេល ១៥-២០នាទី។ សឹមលាងចេញជាមួយទឹកត្រជាក់ ហើយលាបក្រែមថែរក្សាស្បែកដែលអ្នកមាន។ ជៀងវាងការដើរក្រោមកំដៅថ្ងៃខ្លាំង បន្ទាប់ពីប្រើវិធីនេះរួច។
 អ្នកអាចលាបឡេការពារកំដៅថ្ងៃ ប្រសិនបើអ្នកមានភារកិច្ចត្រូវចេញទៅក្រៅ៕



ផ្តល់សិទ្ធិដោយ បែកធ្លាយ

No comments:

Post a Comment

Powered by Blogger.