អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

អាការៈ ត្រជាក់ចុងដៃ ចុជើង អាចជាសញ្ញា នៃជំងឺដ៏ធ្ងន់ធ្ងរ ៤​ យ៉ាង

ការកើតមានអាការៈ ត្រជាក់ចុងដៃ ចុងជើងជាញឹកញាប់ គឺបណ្តាលមកពី លំហូរឈាមចុះខ្សោយ ហើយពេលខ្លះវាក៏អាច បណ្តាលមកពីបញ្ហា ស្ត្រេសផងដែរ។ បើតាមការអះអាងពី ក្រុមគ្រូពេទ្យបានឲ្យដឹងថា អាការៈត្រជាក់ចុងដៃ ចុងជើងនេះ អាចជាសញ្ញានៃ ជំងឺដ៏ធ្ងន់ធ្ងរដូចជា៖ ជំងឺខ្វះឈាមក្រហម៖

 ប្រសិនបើមានអាការៈ ត្រជាក់ចុងដៃ ចុងជើងខ្លាំងអមដោយភាព អស់កម្លាំង និងឈឺក្បាល វាអាចជាសញ្ញា នៃជំងឺខ្វះឈាមក្រហម ឬ ជំងឺស្លេកស្លាំង។ ជំងឺទឹកនោមផ្អែម៖ ប្រសិនបើមានអាការៈ ត្រជាក់ចុងដៃ ខ្លាំងអមជាមួយនឹង អារម្មណ៏ឈឺចាប់ឆៀបៗ វាអាចជាសញ្ញានៃ ជំងឺទឹកនោមផ្អែម។

 បញ្ហាក្រពេញទីរ៉ូអ៊ីត៖ ប្រសិនបើមានអាការៈ ត្រជាក់ចុងដៃ ខ្លាំងអមជាមួយនឹង ការវិលមុខ អស់កម្លាំង ក្តៅខ្លួន ហើយដៃ និងជើងមានចលនាយឺតៗ អាចជាសញ្ញានៃបញ្ហាក្រពេញទីរ៉ូអ៊ីត។ ស្រ្តេស៖ ស្ត្រេសរ៉ាំរៃជាមូលហេតុចម្បង ដែលធ្វើឲ្យមានអាការៈ ត្រជាក់ចុងដៃ ផងដែរ។




 ដោយ ភក្តី ខ្មែរណូត ប្រភព៖ justnaturallife

No comments:

Post a Comment

Powered by Blogger.