អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ដំណេកដ៏ល្អំផុតសម្រាប់អ្នកម្តាយគ្រប់រូបដែលកំពុងមានផ្ទៃពោះ

អំឡុងពេលមានផ្ទៃពោះ គឺជាពេលដែលស្ត្រីត្រូវយកចិត្តទុកដាក់លើបញ្ហាសុខភាពជាទីបំផុត ដើម្បីរក្សាឲ្យបាននូវសុវត្តិភាពទាំងម្តាយនិងកូនដែលនៅក្នុងផ្ទៃ។ ខាងក្រោនេះ ជារបៀបនៃការគេងដ៏ល្អបំផុតសម្រាប់អ្នកម្តាយគ្រប់រូបដែលកំពុងមានផ្ទៃពោះ៖ ­­­­­គេងផ្អៀងមកមួយចំហៀង( បើផ្អៀងមកខាងឆ្វេងកាន់តែល្អ) ដាក់ជើងនឹងជង្គង់ឲ្យបត់បន្តិច( ដូចក្នុងរូប) ហើយដាក់ខ្នើយមួយនៅចន្លោះជើងទាំងពីរ។

ការគេងរបៀបនេះនឹងធ្វើឲ្យមានលំហូរឈាមយ៉ាងល្អទៅកាន់សុក។ កុំគេងផ្ងារ ព្រោះទម្ងន់ខ្លួនរបស់ទារកនិងស្ថិតនៅលើពោះរៀន និង សរសៃឈាមសំខាន់ៗរបស់អ្នក ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ផ្លូវដង្ហើម ឈឺខ្នង និង សម្ពាធឈាមធ្លាក់ទាប។

 ហើយដើម្បីគេងឲ្យបានលក់ស្កប់ស្កល់ ស្ត្រីមានផ្ទៃពោះទាំងអស់មិនត្រូវញាំទឹកអ្វីនោះទេ ក្នុងរយៈ ពេល ២ ម៉ោងមុនពេលចូលគេង។ ហើយភេសជ្ជៈដែលត្រូវចៀសវៀងឲ្យខានតែបាននោះ គឺប្រភេទភេសជ្ជៈដែលផ្ទុកនូវជាតិកាហ្វេអ៊ីន៕




 ដោយ ភក្តី
 ខ្មែរណូត
 ប្រភព myhealthytraining

No comments:

Post a Comment

Powered by Blogger.