ផ្តល់សិទ្ធិដោយ មង្គល
ការឥរិយាបថនៃការគេងជារៀងរាល់យប់របស់មនុស្សស្រីក៏អាចបង្ហាញឲ្យឃើញថា នាងជាមនុស្សដែលមានចរិកយ៉ាងណាដែរ។
ខាងក្រោមនេះ គឺជាការបកស្រាយអំពីឥរិយាបទនៃការគេងរបស់មនុស្សស្រី៖១. គេងផ្កាប់មុខប្រសិនបើអ្នកគេងផ្កាប់មុខ ហើយដាក់ដៃក្រោមខ្នើយ អ្នកជាមនុស្សមានចិត្តទូលាយ, ចូលរួមក្នុងសង្គម, រួសរាយរាក់ទាក់។ តែទោះបីជាយ៉ាងណា អ្នកក៏អាចជាមនុស្សងាយនឹងប្រតិកម្មខ្លាំងបំផុតនៅក្នុងស្ថានភាពមួយចំនួន។
២. គេងឱបខ្នើយឱបប្រសិនបើអ្នកគេងឱបខ្នើយឱបរបស់អ្នក អ្នកជាមនុស្សគួរឲ្យទុកចិត្តបំផុត។ ប៉ុន្តែមានច្រើនដងដែរ អ្នកមានចិត្តទូលាយខ្លាំងបន្តិចចំពោះអ្នកដទៃ។ អ្នកជាមិត្តល្អដ៏ម្នាក់ដែលអាចពឹងពាក់ និងអាចទុកចិត្តបានខ្លាំងបំផុត។
៣. គេងផ្ងារការគេងផ្ងារដូចជាក្តាររឹងមានន័យថា អ្នកជាមនុស្សស្ងៀមស្ងាត់ ចូលចិត្តនៅតែម្នាក់ឯង។ អ្នកគិតចំពោះខ្លួនឯងច្រើនបន្តិច តែមិនមែនជារឿងមួយអាក្រក់នោះទេ។ មិនតែប៉ុណ្ណោះ អ្នកជាមនុស្សមិនខ្លាចបរាជ័យឡើយ។
៤. គេងបែរចំហៀងអ្នកជាមនុស្សអត់ធ្មត់, ជាមនុស្សមិនខ្វល់ខ្វាយអ្វីច្រើនឡើយ។ ហើយក៏ជាមនុស្សទុកចិត្តលើអ្នកដទៃ… ពេលខ្លះអាចទុកចិត្តលើគេហួសខ្លាំងពេក។
៥. គេងផ្ងារស្រម៉ុកប្រសិនបើអ្នកគេងស្រម៉ុក អ្នកប្រហែលជាមនុស្សឆាប់ខឹងច្រើន ដោយសារអ្នកគេងមិនបានស្រួល។ អ្នកដែលគេងស្រម៉ុកតែងតែគេងបានតិច៕
No comments:
Post a Comment