នៅពេលដែលវ័យកាន់តែចាស់ អ្វីដែលស្ត្រីមានកង្វល់ជាងគេគឺ សញ្ញាបង្ហាញពីអាយុរបស់វ័យនៅលើផ្ទៃមុខ។ បន្ទាប់មកអ្វីដែលនាងកំពុងគិតដល់នោះគឺ
ការស្វែងរកវិធីផ្សេងៗមកជួយបិទបាំងសញ្ញាណទាំងអស់នេះ ឬកាត់បន្ថយ ដោយមិនពឹងផ្អែកលើការវះកាត់កែកុនសម្ផស្ស។ ប្រសិនបើអ្នកកំពុងតែ ខ្វល់ខ្វាយក្នុងរឿងនេះ អាចនាំយកវិធីខាងក្រោមទៅសាកល្បងបាន។
– វិធីកាត់បន្ថយការធ្លាក់ត្របកភ្នែក អាចធ្វើបានដោយកាត់បន្ថយបរិមាណនៃការទទួលទានជាតិប្រៃ និងព្យាយាមទទួលទានទឹក ដើម្បីការពាររាងកាយបាត់បង់ជាតិទឹក។ មួយវិញទៀត ប្រសិនបើមានពេលវេលាទំនេរគ្រប់គ្រាន់ អ្នកអាចប្រើចំណិតផ្លែត្រសក់ត្រជាក់ៗ
ឬថង់តែត្រជាក់ៗបិទនៅជុំវិញបរិវេណភ្នែក។
– ដោយឡែកសម្រាប់អ្នកមានអាការជាំខាងក្រោមភ្នែក ដោយសារតែគ្រាប់ពណ៌ស្បែកឡើងចំនួនច្រើនពេក ណែនាំឲ្យជ្រើសរើសប្រើក្រែមដែលមានសមាសធាតុរ៉េទីណល ឬអ៊ីដ្រូឃ្វីនូន ឬតែបៃតង និងវីតាមីន C ដើម្បីជួយកាត់បន្ថយកំហាប់នៃគ្រាប់ពណ៌ស្បែក ឬក៏អាចលាក់លៀមស្នាមជាំខ្មៅនេះ ដោយប្រើខុនស៊ីលល័រឲ្យស្រាលបន្តិច តែគួរមានលាយពណ៌លឿង និងធ្វើយ៉ាងណាត្រូវជ្រើសរើសពណ៌ឲ្យខ្ចីជាងពណ៌ធម្មជាតិស្បែករបស់ខ្លួនផងដែរ៕
ផ្តល់សិទ្ធិដោយ បែកធ្លាយ
No comments:
Post a Comment