ផ្តល់សិទ្ធិដោយ៖ មង្គលការ
ត្របកក្រោមខាងភ្នែកអាចមានការប្រែប្រួលទៅតាមនៃអាយុកាល ប៉ុន្តែវាក៏អាចកើតឡើងដោយសារតែការគេងមិនគ្រប់គ្រាន់ និងប្រតិកម្មអាឡែកហ្ស៊ីដែរ។
ត្របកភ្នែកយារធ្លាក់ និងមានស្នាមខ្មៅ គឺជាក្ដីបារម្ភដ៏ធំបំផុតរបស់មនុស្សគ្រប់រូប ជាពិសេសស្រ្ដីដែលធ្វើឲ្យពួកគេបាត់បង់នូវភាពទាក់ទាញ គ្មានទំនក់ចិត្តលើខ្លួនឯង និងបាក់ទឹកចិត្តដោយសារតែបញ្ហាមួយនេះ។
តែសូមកុំបារម្ភ អ្នកអាចធ្វើឲ្យវាមានភាពប្រសើរឡើងវិញបាន ជាមួយនឹងឱសថបុរាណដែលជួយកាត់បន្ថយបន្ដិចម្ដងៗរហូតទទួលបានភាពស្រស់ស្អាតគួរជាទីគាប់ចិត្ត។
ផ្លែត្រសក់
នេះគឺឱសថ ដែលមានប្រសិទ្ធិភាពល្អប្រសើរបំផុត។
ត្រសក់ វាជាប្រភេទបន្លែដែលសម្បូរដោយវត្ថុរាវដែលមានប្រសិទ្ធិភាពខ្ពស់ អាចជួយបង្ហូរសារធាតុចេញពីត្របកភ្នែក និងជួយកាត់បន្ថយអាឡែកហ្ស៊ីថែមទៀត។ ដោយគ្រាន់តែចិតត្រសក់ចំណិតបន្ទះស្ដើងៗ រួចយកវាមកបិតនៅលើភ្នែក ទុកឲ្យបានរយៈពេល ១៥ នាទី ជារៀងរាល់ថ្ងៃ គឺវាគ្រប់គ្រាន់ដើម្បីបន្ថយការធ្លាក់យារត្របកក្រោមភ្នែកហើយ។
ត្រសក់ស្រូវ
ផ្លែឈើប្រភេទនេះ មានលក្ខណៈសម្បត្តិ និងផ្ដល់អត្ថផលប្រយោជន៍ហួសពីការស្មាន។ អ្នកគ្រាន់តែចិតវាបន្ទះចំណិតស្ដើងដូចជាត្រសក់អញ្ចឹងដែរ ហើយយកវាមកបិទលើភ្នែករបស់អ្នកក្នុងរយៈពេល ១០ នាទី។ អ្នកអាចធ្វើវាជាប្រចាំសប្ដាហ៍ ហើយអ្នកនឹងមើលឃើញលទ្ធផលដ៏ល្អប្រសើរ។
ដុំទឹកក
នេះជាវិធីងាយស្រួលបំផុត យកដុំទឹកកដាក់ចូលទៅក្នុងថង់ផ្លាស្ទិចមួយ ហើយដាក់វានៅលើភ្នែក រួចលុញវាដូចជាការម៉ាស្សាដែរ គ្រាន់តែអនុវត្តតែប៉ុណ្ណឹងវាក៏អាចជួយកាត់បន្ថយ និងធ្វើឲ្យមានភាពប្រសើរឡើងវិញបានមួយកម្រិតដែរ។
ផ្លែ Kiwi
វាគឺជាដៃគូដ៏ពិសេសមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហារង្វង់ភ្នែកខ្មៅ ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹម ធ្វើឲ្យមានភាពល្អប្រសើរក្នុងការកាត់បន្ថយការរលាក និងជួយរឹតបន្ដឹងស្បែក។ ការអនុវត្តវាដូចទៅនឹងវិធីសាស្រ្តការប្រើប្រាស់ត្រសក់ដែរ។
ផ្លែស្រ្តប៊េរី
វាជាប្រភេទផ្លែឈើ ដែលមានសារធាតុពីធម្មជាតិប្រឆាំងនឹងការរលាក ហើយមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយរង្វង់ភ្នែកខ្មៅ។
យើងគ្រាន់តែយកផ្លែស្រ្តប៊េរីចិតយកតែសាច់ ហើយយកមកបិទលើតំបន់រង្វង់ភ្នែកខ្មៅ ទុកឲ្យបានរយៈពេលកន្លះម៉ោង បន្ទាប់មកទើបធ្វើការលាងសម្អាតជាមួយនឹងទឹកត្រជាក់ចេញ។
ដើម្បីទទួលបាននូវសុខភាពល្អប្រសើរ និងសម្រស់ស្រស់ស្អាត លោកអ្នកគួរបរិភោគប្រភេទបន្លែ ផ្លែឈើដែលសម្បូរទៅដោយបរិមាណជាតិទឹកខ្ពស់ដូចជា ផ្លែឪឡឹក, ផ្លែទំពាំងបាយជូរ និងផ្លែត្រសក់ជាច្រើនទៀត៕
YAKSA-យក្សា
ថែរក្សាសម្រស់
រូបមន្តកម្ចាត់ស្នាមរង្វង់ភ្នែកខ្មៅ និងត្របកភ្នែកធ្លាក់យារយ៉ាងមានប្រសិទ្ធិភាព
Subscribe to:
Post Comments (Atom)

No comments:
Post a Comment