ផ្តល់សិទ្ធិដោយ៖មង្គលការ
អាហារ គឺផ្នែកមួយដ៏ធំដែលអាចជួយថែបំប៉នទាំងរាងកាយ និងស្បែកឲ្យមានសុខភាពល្អ។ ប៉ុន្តែអ្នកត្រូវដឹងថា អាហារមួយចំនួនមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ វាធ្វើឲ្យស្បែកមានបញ្ហាថែមទៀត ជាពិសេសចំពោះស្បែកមុខតែម្តង។
ខាងក្រោមនេះគឺជា អាហារមួយចំនួនដែលអ្នកជំនាញបង្ហាញថា មានផលប៉ះពាល់ដល់ស្បែកមុខកាន់តែខ្លាំង៖
ស្រា
អ្នកត្រូវតែដឹងថា ការទទួលទានស្រាច្រើនអាចធ្វើឲ្យមានបញ្ហាដូចជា៖ អាចធ្វើឲ្យកើតស្នាមជ្រួញនៅចន្លោះចិញ្ចីម, រន្ធញើសរីកកាន់តែធំ, ស្បែខ្វះជាតិទឹក, ថ្ពាល់ឡើងក្រហម និងកើតមានស្នាមបន្ទាត់នៅក្រោមច្រមុះ។
ទឹកដោះគោ
សារធាតុសំខាន់ៗជាច្រើន រួមទាំងអរម៉ូននៅក្នុងទឹកដោះគោក៏អាចធ្វើឲ្យមានអាការៈហើមត្របកភ្នែក, ហើមតំបន់ទាំងមូលនៅក្រោមភ្នែក ហើយកើតបញ្ហារង្វង់ខ្មៅ។ ចំណែកឯមុនខ្ទុះជាញឹកញាប់តែងតែកើតឡើងនៅតំបន់ចង្កា។
ដូច្នេះប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាទាំងនេះមានន័យថា អ្នកគួរតែផ្អាកប្រើប្រាស់ទឹកដោះគោហើយ។
ជាតិស្ករ
ចំពោះអ្នកដែលមានប្រតិកម្ម ជាតិស្ករអាចធ្វើឲ្យស្បែកមានភាពជ្រីវជ្រួញ និងលេចឡើងនូវស្នាមបន្ទាត់នៅលើថ្ងាស, ក្រោមភ្នែក, ស្បែកស្ងួត។ ជាតិស្ករមានមូលេគុល ដែលចងស្រទាប់កូឡាជែពីស្បែក ដូច្នេះហើយស្បែកនឹងបាត់បង់ការបត់បែន៕
Subscribe to:
Post Comments (Atom)

No comments:
Post a Comment