១. បង្កើនរាងកាយរបស់អ្នក ដោយធម្មជាតិ
អ្នកអាចគិតថា រាងកាយរបស់អ្នក មានភាពមិនល្អឥតខ្ចោះមួយចំនួននោះ ប៉ុន្តែវាគឺជាការមិនត្រឹមត្រូវមួយ ក្នុងការទទួលយកជំនួយ សិប្បនិម្មិតដូចជាការ ការចាក់ថ្នាំឲ្យរាងស្អាត ការវះកាត់ដាក់ផ្លាស្ទិច រឺ ការតុបតែងមុខខ្លាំងហួសហេតុពេក។ អ្នកអាចប្រើវិធី ធម្មជាតិដែលមិនប៉ះពាល់ ដល់សុខភាពរបស់អ្នក ដូចជា គ្រប់គ្រងរបបអាហាររបស់អ្នក រឺធ្វើការហាត់ប្រាណនិង ការប្រើផលិតផលធម្មជាតិជាដើម។ ការប្រើវិធីសាស្រ្តសិប្បនិម្មិតនេះ នឹងមានផលប៉ះពាល់ដល់រាងកាយ និងសុខភាពរបស់អ្នក។
២. ធ្វើការទៀងទាត់
របៀបរស់នៅដែល យើងបានជ្រើសរើស ម្ហូបអាហារដែលយើងបរិភោគ និងភាពតានតឹងដែល យើងបានជួបប្រទះវាមានការ ប៉ះពាល់ដល់រាងកាយរបស់យើង។ ប្រសិនបើអ្នក ស្រឡាញ់រួបរាង របស់អ្នក អ្នកត្រូវបញ្ចេញវាមកក្រៅជាទៀងទាត់។ អ្នកអាចជ្រើសរើសយកទម្រង់បែបបទនៃ សកម្មភាព ដូចជាការហាត់យូហ្គា រាំតាមចង្វាក់ហាត់ប្រាណ ឬកីឡាដូចជាការវាយកូនបាល់ វាយសី ឬបាល់ទាត់ជាដើម។
៣. រកវិធីដើម្បីបំបាត់ ភាពតានតឹង
អ្នកប្រហែលជាគិតថា ភាពតានតឹងផ្លូវចិត្ត គឺទាក់ទងទៅនឹងចិត្ត ប៉ុន្តែនៅទីបំផុតវាអាចមានផលប៉ះពាល់ នៅលើរាងកាយផងដែរ។ អ្នកត្រូវតែស្វែងរក វិធីដើម្បីបំបាត់ភាពតានតឹងនេះ អ្នកគួរ ទៅស្ប៉ា រីករាយជាមួយមិត្តភក្តិ សើច ឬការធ្វើដំណើរកំសាន្ត រយៈពេលខ្លីជាដើម។ ធ្វើអ្វីដែលអាចឱ្យអ្នក មានអារម្មណ៍ថាបាត់ភាពតានតឹង និងសប្បាយចិត្ត ដោយសារតែវាជាការ សំខាន់ណាស់ដើម្បីឱ្យ ភាពតានតឹងរបស់អ្នក បាត់ទៅ។
៤. បញ្ឈប់ការប្រៀបធៀប
ព្យាបាលរាងកាយរបស់អ្នកដូចជាកូនរបស់អ្នក អ្នកត្រូវការថែរក្សានិង ការពាររូបរាងដែលអ្នកមាន។ បញ្ឈប់ការប្រៀបធៀបជាមួយនឹង អ្វីដែលអ្នកដទៃទៀតមាន។ ចូរស្រឡាញ់រូបរាង របស់អ្នកដែលអ្នកមាន ដោយគ្មានការប្រៀបធៀប ហើយអ្នកនឹង តែងតែមានសុភមង្គល។
៥. ផ្តល់សារៈសំខាន់ ទាំងខាងក្នុងនិងខាងក្រៅរាងកាយ
គ្រាន់តែ អ្នកមិនអាចមើលឃើញ រាងកាយរបស់អ្នកពីខាងក្នុង អ្នកមិនគួរធ្វេសប្រហែស ជាមួយនឹងវាទេ។ អ្នកគួរតែយកចិត្តទុកដាក់ រាងកាយរបស់អ្នកទាំងមូល ខាងក្នុង និង ខាងក្រៅ និងស្រឡាញ់រាងកាយរបស់អ្នក យ៉ាងពិតប្រាកដ។ ភាពស្រស់ស្អាតខាងក្រៅនិង រូបរាងរបស់អ្នក គួរតែបានថែរក្សា ប៉ុន្តែនៅក្នុងដំណើរការនេះ អ្នកមិនគួរប៉ះពាល់ដល់រាងកាយ ខាងក្នុងរបស់អ្នកទេ។ កុំដាក់សម្ពាធខ្លាំងពេក និង បន្ទុកនៅលើសរីរាង្គរបស់អ្នក។
ផ្តល់សិទ្ធិដោយ បែកធ្លាយ

No comments:
Post a Comment