អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

បរិភោគទឹកដោះគោអាល់ម៉ុងជាមួយទឹកឃ្មុំរាល់ថ្ងៃ ផ្ដល់អត្ថប្រយោជន៍អស្ចារ្យ ៦យ៉ាងសម្រាប់រាងកាយ

ផ្តល់សិទ្ធិដោយ មង្គលការ
ការបរិភោគ​ទឹកដោះគោ​អាល់ម៉ុង (Almond Milk) មួយកែវមុន​ពេលចូលគេង គឺជារឿង​ធម្មតា​សម្រាប់សុខភាពរបស់អ្នក។ ប៉ុន្តែប្រសិនបើ​អ្នក​បន្ថែម​ទឹកឃ្មុំ​មួយស្លាប​ព្រាកាហ្វេ​លាយ​ជាមួយ​នឹងទឹកដោះគោ​អាល់ម៉ុង តើអ្នក​ដឹង​ទេថា វាជួយ​ផ្ដល់​អត្ថប្រយោជន៍​ដ៏អស្ចារ្យ​យ៉ាងណា ដែល​ធ្វើឲ្យអ្នក​ស្ទើរ​តែមិនជឿ។ខាងក្រោម​នេះ គឺអត្ថប្រយោជន៍​មួយចំនួន​បានមកពី​ការប្រើប្រាស់​ទឹកដោះគោអាល់ម៉ុង​ជាមួយ​ទឹកឃ្មុំឲ្យ​បាន​ទៀងទាត់៖

១. គេង​ល្អប្រសើរជាងមុនបរិមាណ​នៃជាតិស្ករច្រើន​អាចនឹង​ធ្វើឲ្យអ្នក​ឆាប់ភ្ញាក់ពីគេង និង​មានអារម្មណ៍​មិនសូវល្អ ប៉ុន្តែប្រសិន​បើកម្រិត​ចំនួន​នៃជាតិស្ករ​តិចវិញ វាពិត​ជាល្អប្រសើរ​ខ្លាងណាស់​សម្រាប់​ជួយឲ្យ​ខួរក្បាល​ក្នុងការ​គ្រប់គ្រង​ដំណើការ​ប្រព័ន្ធសរសៃប្រសាទ​ដែលទទួល​ខុសត្រូវ​សម្រាប់​រក្សាការ​គេងឲ្យមា​ន​ភាពប្រសើរ​ឡើងដល់​រាងកាយ​របស់អ្នក។

២. ថាមពល និង​ការផ្ដោត​អារម្មណ៍ការបរិភោគ​ទឹកដោះគោអាល់ម៉ុង​មួយកែវ និង​ទឹកឃ្មុំ
២​ស្លាបព្រាបាយ​នៅពេលព្រឹក​ដើម្បីរក្សា​ថាមពល​របស់អ្នក​នៅកម្រិតខ្ពស់​ពេញមួយថ្ងៃ។ ទឹកដោះគោ​ត្រូវបានគេដឹងថា សម្បូរ​ទៅដោយ​វីតាមីន និ​ងសារធាតុរ៉ែ​កម្រិតខ្ពស់​ជាច្រើន ហើយ​ជាពិសេសទឹកដោះគោ​អាល់ម៉ុងស​ម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម និង​ទឹកឃ្មុំត្រូវ​បានផ្ទុក​ជាមួយនឹង​ជាតិស្ករ, ធាតុផ្សំ​ទាំង​ពីរ​នេះ កាលណា​វាលាយ​បញ្ចូលគ្នា គឺរឹតតែសម្បូរ​ដោយសារធាតុចិញ្ចឹម​ដែលល្អបំផុត​សម្រាប់​សុខភាព។

៣. ការ​កាត់បន្ថយ​ភាពចាស់នៅពេលដែល​មនុស្សឈាន​ដល់​ភាពចាស់ ក្រុមអ្នកស្រាវជ្រាវ​បានបង្ហាញ​ថា ទឹកឃ្មុំ និងទឹកដោះគោ​អាល់ម៉ុង​មានឥទ្ធិពល​វិជ្ជមាន​លើសុខភាព​ទូទៅ ជាពិសេស​ទៅលើ​សុខភាព​ស្បែក។ មនុស្ស​ជាច្រើន​ជឿថា ទឹកដោះគោអាល់ម៉ុង និងទឹកឃ្មុំ​ត្រូវបាន​គេធ្វើការ​រួមបញ្ចូលគ្នា​ដើម្បីចិញ្ចឹម និង​រក្សាស្បែក​រាងកាយ​របស់ពួកគេឲ្យ​មានសម្រស់​ក្មេង​ជាងវ័យ។

៤. ការប្រឆាំង​បាក់តេរីនៅពេលដែល​ធ្វើការរួមបញ្ចូល​រួមគ្នាទាំងអស់, ទឹកឃ្មុំ និងទឹកដោះគោ​អាល់ម៉ុង​ជួយប្រយុទ្ធប្រឆាំង​នឹងការ​កម្ចាត់​បាក់តេរី​ខាងក្នុង​ដែល​បង្កឲ្យ​កើត​មាន​បញ្ហា​រោគសើរ​ស្បែក​នៅ​លើរាង​កាយ។ កត្តាចម្បង​ដែលបង្កឲ្យ​មានការកើតឡើង​បញ្ហានេះ បណ្ដាល​មកពីការ​ប្រមូល​ផ្ដុំនៃ​បាក់តេរី។

៥. ការរំលាយ​អាហារការបរិភោគ​ទឹកដោះគោអាល់ម៉ុង និងទឹកឃ្មុំមួយ​ពែង អាចជួយកាត់​បន្ថយ​ការទល់​លាមក ហើមពោះ និង​បញ្ហាមួយចំនួនទៀ​ត​ទាក់ទង​នឹងពោះរៀន។៦. ជំងឺផ្លូវ​ដង្ហើមទឹកដោះគោអាល់ម៉ុង និង​ទឹកឃ្មុំ អាចជំនួស​បានក្នុង​ការព្យាបាលជំងឺផ្ដាសាយ និងក្អក។ ការរួមបញ្ចូលគ្នា​រវាងធាតុផ្សំ​ទាំងពីរនេះ គឺជាឱសថ​ដែលល្អប្រសើរ​ជាងឱសថ​ដ៏ទៃផ្សេង​ទៀត ដែល​មានប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ការ​ព្យាបាលជំងឺផ្លូវដង្ហើម៕

No comments:

Post a Comment

Powered by Blogger.