អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

សូមប្រុងប្រយ័ត្ន! ដករោមច្រមុះ អាចមានគ្រោះថ្នាក់ ដល់ជីវិត

មនុស្សជាច្រើននា ពេលបច្ចុប្បន្ននេះ មាននិន្នាការកម្ចាត់ នូវរោម ដែលមាននៅលើ រាងកាយរបស់ពួកគេ ដើម្បីទទួលបាននូវ ភាពស្រស់ស្អាត់។ ពួកគេកម្ចាត់ ចោលនូវរោមជើង រោមក្លៀក និងរោមផ្សេងៗទៀត រួមទាំងរោមច្រមុះផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្រកាលពី ពេលថ្មីៗនេះបានព្រមានថា ការដងរោមច្រមុះ អាចធ្វើឲ្យមានគ្រោះថ្នាក់ យ៉ាងខ្លាំងសម្រាប់ សុខភាពរបស់អ្នក។
ការពិតរោមក្នុងច្រមុះ អាចកាពារធូលី និងបាក់តេរីមួយចំនួន មិនឲ្យចូលក្នុងរាងកាយ របស់អ្នក។ ផ្ទុយទៅវិញ បើអ្នកដករោមច្រមុះ​ចេញ នៅកន្លែងរន្ធរោមក្នុង ច្រមុះអាច និងមានឈាមតិចៗ ហើយឈាមតិចៗនេះហើយ ដែលបង្កើតឲ្យមាន បាក់តេរី​ មេរោគផ្សិត និងដំបៅផ្សិតបាន។ យូរៗទៅ មេរោគ​និ ងបាក់តេរី​ក្នុងច្រមុះ នឹងវិវឌ្ឍន៍ខ្លួនទៅបំផ្លាញ កោសិការ និង ប្រព័ន្ធសរសៃប្រសាទក្នុងខួរក្បាល ដែលបង្កឲ្យមានជំងឺធ្ងន់ធ្ងរ និងអាចឈានទៅដល់បាត់បង់អាយុជីវិតទៀងផង។
ដូចនេះ​ បើអ្នកចង់កម្ចាត់ រោមក្នុងច្រមុះ​ អ្នកគ្រាន់តែយកកន្ត្រៃមកកាត់ វាតិចៗទៅបានហើយ ដើម្បីជៀងរៀងកុំ ឲ្យមានគ្រោះថ្នាក់ ធ្ងន់ធ្ងរដល់សុខភាព៕

ដោយ ភក្តី
ខ្មែរណូត
ប្រភព៖ naturalhealingmagazine

No comments:

Post a Comment

Powered by Blogger.