អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ផលអវិជ្ជមាន ៦ យ៉ាងនៃការពាក់ស្បែកជើងកែងចោត ដែលស្រ្តីគ្រប់រូបគួរស្វែយល់

ស្បែកជើងកែងចោតបានក្លាយទៅជាទីពេញនិយមសម្រាប់ស្ត្រីភាគច្រើនយូរឆ្នាំណាស់មកហើយ។ ពិតណាស់ថាវាបានធ្វើបានបន្ថែមភាពស្រស់ស្អាត់ និងទាក់ទាញយ៉ាងខ្លាំងសម្រាប់អ្នកដែលពាក់វា តែវាក៏បានជះនូវផលអវិជ្ជមានមួយចំនួនសម្រាប់អ្នកដែលប្រើប្រាស់វាផងដែរ។ យោងតាមការសិក្សារបស់វិទ្យាស្ថាន JAMA បានអះអាងថាការពាក់ស្បែក ជើងកែងចោតបានធ្វើឲ្យមានសម្ពាធដល់ជើងយ៉ាងខ្លាំង ហើយបានធ្វើឲ្យមានគ្រោះថ្នាក់ដូចជា៖
  • ធ្វើឲ្យសាច់ដុំនៅជុំវិញជើងតឹងណែនយ៉ាងខ្លាំង។
  • ដោយសារតែលោកអ្នកត្រូវប្រឹងទប់ទម្ងន់ខ្លួន វាបានធ្វើមានការឈឺចាប់នៅតាមឆ្អឹងខ្នង។
  • សរសៃពួរកែងជើងចុះខ្សោយ។
  • ស្ពឹកស្រពន់នៅចុងជើង។
  • បំផ្លាញសរសៃប្រសាទនៅម្រាមជើង។
  • ធ្វើឲ្យសាច់ដុំកំភួនជើងចុះខ្សោយ៕

ដោយ ភក្តី
ខ្មែរណូត
ប្រភព healthyfoodteam

No comments:

Post a Comment

Powered by Blogger.