អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

អានអត្ថបទនេះ អ្នកនឹងដឹងថា ទឹកដោះម្តាយ មានគុណសម្បត្តិ យ៉ាងណាខ្លះ

តាមការសិក្សារបស់សាលា American Academy of Allergy Asthma and Immunology បានអោយដឹងថាប្រព័ន្ធភាពសុំារបស់ទារកនិងបញ្ហាអាឡាក់ហ្ស៊ីគឺមានការទាក់ទងនឹងបាក់ តេរីដែលមាននៅក្នុងពោះវៀននិងការបំបៅដោះ។ តាមសម្តីរបស់លោក Dr. Christine Cole Johnson ដែលជាប្រធាននាយកដ្ឋាន Public Health Science បានអោយដឹងថាបាក់តេរីទាំង នោះអាចធ្វើអោយប្រព័ន្ធភាពសុំារបស់ក្មេងមានភាពរឹងមាំនៅអំឡុងពេលដែលទារកកើតបាន ២ឬ៣ខែ។ ដូច្នេះប្រសិនបើទារកមិនបានឆ្លងកាត់ដំនាក់កាលនេះគឺវាអាចធ្វើអោយប្រព័ន្ធ ភាពសុំារបស់ក្មេងមានសភាពអន់ខ្សោយដែលវាអាចបណ្តាលអោយពពួកគេងាយនឹងឈឺ។

គេបានធ្វើការសិក្សាលើទារកដែលបានបំបៅដោយទឹកដោះហើយពួកគេបានទទួលលទ្ធផលជាវិជ្ជាមានដែលពួកគេគ្មានទទួលរងការកើតជម្ងឺអាឡាក់ហ្ស៊ីដែលទាក់ទងនឹងជម្ងឺផ្លូវដង្ហើមនោះទេស។ ហើយទាក់ទងនឹងប្រព័ន្ធភាពសុំានៃក្នុងខ្លួនរបស់យើងនេះក៏មានការទាក់ទងនឹង ម្តាយនិងមជ្ឈដ្ឋានជុំវិញខ្លួនយើងផងដែរដែលមានដូចជា៖
  • ពូជសាសន៏ម្តាយ
  • រយៈពេលដែលទារកកំពុងលូតលាស់
  • ការជកបារីពេលមានទម្ងន់
  • ការចញ្ចឹមសត្វនៅក្នុងផ្ទះ
  • ការកើតកូនដោយធម្មជាតិនិងកើតដោយការវះកាត់
ហើយការបំបៅកូននៅចន្លោះរយៈពេល១ខែដល់៦ខែនេះអាចធ្វើអោយរាងកាយរបស់ទារករឹងមាំជាពិសេសសរីរាង្គខាងក្នុងរបស់គេដែលអាចធ្វើការប្រឆាំងនឹងមេរោគនាៗបាន៕

No comments:

Post a Comment

Powered by Blogger.