អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ចង់ដឹងថា ទម្ងន់ខ្លួនរបស់ អ្នកស្ថិតក្នុងកម្រិត ស្តង់ដារសុខភាព ឬ អត់? សូមប្រើរូបមន្តនេះ

នេះជាក្បួនវាស់កម្រិតទម្ងន់ខ្លួនមួយ ដែលទទួល ស្គាល់ដោយ អង្គការសុខភាពពិភពលោក ក្បួននេះនឹង ប្រាប់លោកអ្នកឲ្យដឹងថា តើទម្ងន់ខ្លួន របស់អ្នកស្ថិតនៅក្នុង កម្រិតធម្មតា លើសទម្ងន់ ឬ ឈានដល់ កម្រិតធាតុជ្រុល។ ដើម្បីគណនាទម្ងន់ខ្លួនរបស់អ្នក អ្នកត្រូវប្រើរូបមន្តខាងក្រោមនេះ៖
រូបមន្ត៖
ទម្ងន់ខ្លួន÷ (កម្ពស់x កម្ពស់)
ឧទាហរណ៏៖ លោកអ្នកមានទម្ងន់ ៦៥ គីឡូក្រាម ហើយមានកម្ពស់ ១.៦៥ ម៉ែត្រ។ កម្រិតទម្ងន់របស់ អ្នកគឺ ៦៥ ÷ (១.៦៥ x ១.៦៥)= ២៣.៨៧
បន្ទាប់ពីអ្នកបានចម្លើយរួចហើយ អ្នកត្រូវយកចម្លើយទៅ ផ្ទៀងជាមួយនឹងកម្រិតហានិភ័យ ខាងក្រោមនេះ៖
– ១៨.៥ ដល់ ២៥= កម្រិតធម្មតា (កម្រិតស្តង់ដារសុខភាពល្អ)
– ២៥ ដល់ ៣០ = លើសទម្ងន់
– លើសពី ៣០ = ធាតុជ្រុល( កម្រិតប្រកាសអាសន្ន)
ដូចនេះអ្នក ដែលមានកម្រិតទម្ងន់ ២៣.៨៧ គឺស្ថិតនៅក្នុងកម្រិតធម្មតាមានសុខភាពល្អ៕

អត្ថបទ៖ ភក្តី
ខ្មែរណូត
ប្រភព៖ foodsandhealthylife

No comments:

Post a Comment

Powered by Blogger.