ការគេងឲ្យបានគ្រប់គ្រាន់ ពិតជាមានសារៈសំខាន់ ណាស់សម្រាប់សុខភាព របស់យើងគ្រប់រូប។ ពាក្យថាគេង ឲ្យបានគ្រប់គ្រន់ អ្នកណាក៏អាច និយាយបាន តែបើសួរថា ពាក្យគ្រប់គ្រាន់នោះត្រូវការ រយៈពេលប៉ុន្មានម៉ោង សម្រាប់មនុស្ស ដែលមានអាយុផ្សេងៗគ្នា ប្រហែលជាពិបាក ឆ្លើយបន្តិចហើយ។ យោងតាមអ្នក ជំនាញផ្នែកសុខភាពបានអះអាងថា មនុស្សដែលមានអាយុ ផ្សេងគ្នាក៏ត្រូវពេលវេលា គេងផ្សេងគ្នាដែរ ហើយខាងក្រោមនេះជា ចំនួនម៉ោងពិតប្រាកដ ដែលមនុស្សត្រូវការ តាមវ័យរបស់ពួកគេ៖
– អាយុក្រោម ៣ ខែ ត្រូវការពី ១៤ ទៅ ១៧ ម៉ោង
– អាយុ ៤ ខែ ដល់ ១១ ខែ ត្រូវការពី ១២ ទៅ ១៥ ម៉ោង
– អាយុ ១ ឆ្នាំ ដល់ ២ ឆ្នាំ ត្រូវការពី ១១ ទៅ១៤ ម៉ោង
– អាយុ ៣ ឆ្នាំ ដល់ ៥ ឆ្នាំ ត្រូវការពី ១០ ទៅ ១៣ ម៉ោង
– អាយុ ៦ ឆ្នាំ ដល់ ១៣ ឆ្នាំ ត្រូរការពី ៩ ទៅ ១១ ម៉ោង
– អាយុ ១៤ ឆ្នាំ ដល់ ១៧ ឆ្នាំ ត្រូវការពី ៨ ទៅ ១០ ម៉ោង
– អាយុ ១៨ ឆ្នាំ ដល់ ៦៤ ឆ្នាំ ត្រូវការពី ៧ ទៅ ៩ ម៉ោង
– អាយុលើសពី ៦៤ ឆ្នាំ ត្រូវការពី ៧ ទៅ ៨ ម៉ោង៕
អត្ថបទ៖ ភក្តី
ខ្មែរណូត
ប្រភព៖ weeklyhealthylife
ខ្មែរណូត
ប្រភព៖ weeklyhealthylife

No comments:
Post a Comment