បើទោះបីជាលោកអ្នកងូតមួយថ្ងៃពីរដងដើម្បីធ្វើសម្អាតខ្លួនយ៉ាងណាក៏ដោយ ក៏នៅមានកន្លែងមួយលើខ្លួនប្រាណរបស់លោកអ្នកដែលមិនបានសម្អាតនោះទេ ហើយកន្លែងនោះគឺរន្ធផ្ចិត។ តាមការសិក្សាមួយបានរកឃើញថាក្នុងរន្ធផ្ចិតមានផ្ទុកនូវបាក់តេរីប្រមាណជា ៦៧ ប្រភេទផ្សេងគ្នា។ ការសិក្សាដដែលបានបន្តថា ការងូតទឹកដូចដែលលោកអ្នកបានធ្វើដូចតាមធម្មតានេះ មិនអាចកម្ចាត់បាក់តេរីទាំងនោះបាននោះទេ។ ដើម្បីកម្ចាត់បាក់តេរីក្នុងរន្ធផ្ចិត ក៏ដូចជារក្សាអនាម័យខ្លួនប្រាណ ក្រុមអ្នកជំនាញបានណែនាំលោកអ្នកនូវវិធីខាងក្រោមនេះ៖
របៀបកម្ចាត់បាក់តេរីក្នុងរន្ធផ្ចិត
- មុនពេលងូតទឹកយកសំឡីត្បារត្រចៀកមកជ្រលក់អាកុលបន្តិច ហើយយកវាមកសម្អាតក្នុងរន្ធផ្ចិត។
- ពេលងូតទឹកត្រូវយកសំឡីត្បារត្រចៀកមកជ្រលក់សាប៊ូលាងខ្លួនបន្តិច ហើយយកវាមសម្អាត ក្នុងរន្ធផ្ចិត។
- ហើយលាងជម្រះរន្ធផ្ចិតជាមួយទឹកធម្មតាជាការស្រេច៕
ដោយ ភក្តី
ខ្មែរណូត
ខ្មែរណូត
ប្រភព healthylifetricks

No comments:
Post a Comment