អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ចំនុច៦យ៉ាង ដែលអ្នកគួរយល់ដឹង ក្រោយពេលទារកកើត

ដើម្បីការពារទារក ដែលទើបនឹងកើត អោយជៀសផុតពី ជម្ងឺដង្កាត់ផ្សេងៗអ្នកត្រូវ៖
– មិនត្រូវអោយអ្នកដ៏ទៃថើបក្មេង ដែលទើបនឹងកើតនោះទេ៖ ដោយសារតែអ្នកក្មេង ដែលទើបនឹងកើត ប្រព័ន្ធភាពស៉ាំរបស់ពួកគេ គឺមិនទានរឹងមាំ នៅឡើយទេ។ ដូច្នេះពួកគេអាចនឹង ងាយរងនឹងទទួលជម្ងឺផ្សេងៗ យ៉ាងឆាប់រហ័ស ថែមទាំងវាអាចបណ្តាលអោយ មានបញ្ហាធ្ងន់ធ្ងរផងដែរ។ មាតា និងបិតាទាំងឡាយត្រូវតែមានការប្រុងប្រយ័ត្ន កុំអោយអ្នកដ៏ទៃថើប ឬក៏ចាប់កាន់ទារក នោះទាំងដៃរបស់ពួក គេមិនទាន់បានលាង សម្អាតនៅឡើយនោះទេ។
– អ្នកត្រូវរក្សាទម្លាប់អ្នក ដែលតែងតែធ្វើនៅផ្ទះ៖ នៅពេលអ្នកយកទារក ដែលទើបនឹងកើតមកផ្ទះ អ្នកតែងតែធ្វើការផ្លាស់ប្តូរ ទម្លាប់មួយចំនួនដូចជា​ អោយ​អ្នកនៅក្នុងគ្រួសារមិនអោយបង្កើត សម្លេងរំខាននាៗ រីក៏បិទថ្វា បង្អួច ដើម្បីអោយទារកនោះ គេងអោយបានច្រើន។ តាមពិតការធ្វើបែប នេះវាមិនត្រឹម ត្រូវនោះទេ អ្នកត្រូវធ្វើអ្វី ដែលអ្នកធ្លាប់ធ្វើជា រៀងរាល់ថ្ងៃ នៅឯផ្ទះ ពីព្រោះវាអាចធ្វើអោយទារកស៊ាំ នឹងសម្លេងបាន។
– ត្រូវឧស្សាហ៏ផ្លាស់ប្តូរកន្តបអោយទារក៖ ជាធម្មតាទារក ដែលទើបនឹងកើតតែងតែមាន បត់ជើងញឹកញាប់។ ដូច្នេះហើយមាតាបិតា ទាំងអស់ត្រូវឧស្សាហ៍ ប្តូរកន្តបអោយពួកគេអោយបាន ញឹកញាប់ ព្រោះវាអាចធ្វើអោយសាច់ក្មេង មានកន្តួលរមាស់កើតឡើង។
– មិនត្រូវអោយក្មេង បៀមក្បាលដោះនោះទេ៖ ទារកទើបនឹងកើត គឺតែងតែចង់បៀមនឹងជញ្ជក់។ អ្នកម្តាយទាំងអស់គួរ តែបំបៅកូនដោយទឹកដោះ ពីព្រោះទារកអាចមានភាពស៊ាំ ជាមួយនឹងកំដៅខ្លួនរបស់ម្តាយ ចង្វាក់បេះដូងម្តាយ និងក្លិនរបស់ម្តាយ ដែលអាចធ្វើអោយទារក មានភាពស្និតស្នាលជាមួយនឹងម្តាយ។
– កុំពាក់សំលៀកបំពាក់ អោយទារកក្រាស់ៗពេក៖ នៅពេលអ្នកស្លៀកពាក់អោយ ទារកក្រាស់ៗពេកអ្នក ទារកងាយកើតជម្ងឺក្តៅខ្លួន និង​បាត់បង់ជាតិទឹកបាន។ ដូចនេះសូមកុំស្លៀកពាក់ អោយទារកក្រាស់ៗពេក។
– ត្រូវយកទារកទៅពិនិត្យ ជាមួយគ្រូពេទ្យពេលឈឺ៖ អ្នកត្រូវតែយកកូនរបស់អ្នក ដែលទើបនឹងកើតទៅ ពិគ្រោះជាមួយគ្រូពេទ្យ នៅពេលគេមាន កើតអ្វីមិនស្រួល ឬក៏មានជម្ងឺបន្តិចបន្តួច ព្រោះវាអាចបង្កអោយកូនអ្នកជួបបញ្ហាធ្ងន់ធ្ងរ។

អត្ថបទ៖ សេម
ខ្មែរណូត
ប្រភព៖ healthylifeidea

No comments:

Post a Comment

Powered by Blogger.