ផ្តល់សិទ្ធិដោយ៖ មង្គលការ
បើទោះជាស្រ្តីជាមនុស្សភាគច្រើនមិនបានដឹង ពីការកោររោមនៅតំបន់ឯកជនដែលធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ពួកគេយ៉ាងណាក៏ដោយ។ តែការធ្វើបែបនេះ វាស្ទើរក្លាយទៅជាទម្លាប់ធម្មតាទៅហើយ ដែលសព្វថ្ងៃគ្មាននរណាម្នាក់សង្ស័យថា វាមានហានិភ័យដល់សុខភាពរបស់ពួកគេឡើយ។
យោងតាមការសិក្សាថ្មីមួយ ដែលមានស្រ្តីជាច្រើនដែលបានកោររោមចេញត្រង់តំបន់ឯកជន របស់ពួកគេបានបញ្ជាក់ថាមានហានិភ័យខ្ពស់នៃការវិវត្តទៅជាបញ្ហាសុខភាពធ្ងន់ធ្ងរ។
អ្នកមិនគួរកោររោមត្រង់តំបន់ឯកជនចេញទេ!
បើតាសម្ដីរបស់លោក Andrea De Maria ដែលទាក់ទងទៅនឹងការចេញផ្សាយនៅទស្សនាវដ្ដីផ្នែក សម្ភព និងខាងរោគស្រ្តី សហរដ្ឋអាមេរិកបានឲ្យដឹងថា ស្រ្តីជាច្រើនមិនដឹងពីហានិភ័យនៃការកោររោមតំបន់ឯកជន ដោយសារតែពួកគេធ្លាប់បានធ្វើការកោររោមនៅលើផ្នែកផ្សេងទៀតនៃរាងកាយ ហើយវាគ្មានហានិភ័យអ្វីដល់ពួកគេ។
យោងតាមការសិក្សានេះ ស្រ្តីចំនួន ៨៧% បានធ្វើការកោរចេញទាំងអស់នៅត្រង់តំបន់ឯកជនខណៈដែលស្រ្តី ៩០% បានប្រើឡាមសម្រាប់ធ្វើការកោរ។ ស្បែកប្រដាប់បន្តពូជ គឺនៅឆ្ងាយជាងស្បែកនៅលើជើងរបស់យើង។ នេះហើយជាមូលហេតុដែលអាចបង្កឲ្យមានការរងរបួសស្នាមតូចៗជាពិសេសដែលធ្វើការកោរវានៅក្នុងពេលដែលអ្នកមានការប្រញាប់ពេក។ ចំពោះស្រ្តីដែលងាយរងនឹងការមុតក៏ដូចជាស្នាមរបួសផ្សេងៗដោយសាតែពួកគេមើលមិនឃើញនៃតំបន់ឯកជនរបស់ពួកគេ ខណៈពេលដែលពួកគេកំពុងតែព្យាយាមក្នុងការកោររោមនៅត្រង់តំបន់ឯកជននោះ។
តាមការពិតស្រ្តីជាង ៦០% បានប្រាប់ឲ្យដឹងថាវាពិតជាមានការប៉ះពាល់មែនដូចជាការសំណឹក ឬដាច់រលាត់ដោយតែមានរោមវាដុះនៅក្នុងសាច់បន្ទាប់ពីយើងបានកោរវាចេញពីតំបន់ឯកជន។
ទោះបីជាវាមានរងរបួសតិចតួច ដែលកើតមាន ឬមិនបង្កគ្រោះថ្នាក់ និងមិនមានការឈឺចាប់ក៏ដោយ។ តែមានរឿងមួយដែលអ្នកត្រូវយកចិត្តទុកនោះគឺស្បែកប្រដាប់បន្តពូជជាកន្លែងបណ្ដុំនៃក្រពេញញើស មានន័យថាតំបន់នេះជាធម្មតាវាមានភាពសើម និងងងឹតដែលធ្វើឲ្យមានភាពល្អប្រសើរដល់ការរីកលូតលាស់នៃបាក់តេរី។ ការដាច់ ឬរលាត់ស្បែកដែលមានជាតិទឹកសើមតិចៗវាជាកន្លែងបង្កដល់ភាពងាយស្រួលក្នុងការងាយនឹងឆ្លងមេរោគបាក់តេរី និងវីរុស។ ចំពោះជំងឺកាមរោគរួមបញ្ចូលទាំងជំងឺប៉េស និងមេរោគ HPV វានឹងមានការធ្លាក់ចុះនូវហានិភ័យនៃការឆ្លងប្រសិនបើមិនបានធ្វើការកោររោមចេញនៅត្រង់តំបន់ឯកជនរបស់អ្នក៕

No comments:
Post a Comment