ផ្តល់សិទ្ធិដោយ មង្គលការ
បន្ទាប់ពីបានដឹងអំពីផលប៉ះពាល់ដ៏អាក្រក់ដែលបណ្តោលមកពីការគេង អ្នកប្រាកដជាមានការភ្ញាក់ផ្អើលជាខ្លាំង។ ប្រសិនបើអ្នកគេងមិនបានត្រឹមត្រូវនៅពេលយប់ អ្នកនឹងមានអារម្មណ៍ថា អស់កម្លាំងនៅពេលក្រោក ហើយអ្នកនឹងមានអារម្មណ៍ថា ដូចជាខ្វះថាមពលនៅក្នុងរាងកាយរបស់អ្នក។
ការគេងមិនបានត្រឹមត្រូវអាចជាមូលហេតុនៃជំងឺទឹកនោមផ្អែម និងជំងឺស្ត្រេស, មនុស្សដែលពូកែអត់ទ្រាំនឹងភាពងងុយគេងច្រើន ធ្វើឲ្យការចង់ចាំរបស់គេចុះខ្សោយ រង្វង់ភ្នែកឡើងខ្មៅ គឺជាផលប៉ះពាលដ៏គ្រោះថ្នាក់បំផុតនៅលើផ្ទៃមុខ ឬរាងកាយរបស់ពួកគេ។
ដូច្នេះហើយ នេះជាគ្រោះថ្នាក់មួយចំនួនដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពដូចជា អ្នកគួរតែស្វែងយល់៖
១. ការខ្វះថាមពល
២. ប្រឈមមុខនឹងបញ្ហាច្រើនជាងអ្នកដ៏ទៃ
៣. ប្រឈមមុខខ្ពស់នៃជំងឺបេះដូង
៤. កាត់បន្ថយប្រសិទ្ធិភាពការងាររបស់អ្នក
៥. បាត់បង់ស្មារតីក្នុងការបើកបរ
៦. បណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែម
៧. បណ្ដាលឲ្យមានជំងឺស្ត្រេស
៨. កាត់បន្ថយសមត្ថភាពក្នុងការរៀន
៩. បញ្ហាស្បែក វង្វង់ភ្នែកឡើងខ្មៅ
១០. បណ្ដាលឲ្យប្រព័ន្ធខួរក្បាលចុះខ្សោយ

No comments:
Post a Comment