Pilonidal Sinus ជាជំងឺម្យ៉ាង ដែលកើតឡើងមានលក្ខណៈ ជាអាប់សែតូចៗនៅលើឆ្អឹងគូទ ហើយដុំពកទាំងនោះគឺ ពោពេញទៅដោយខ្ទុះ និងមានសក់ក្នុងនោះ ទៀតផង។ មូលហេតុចម្បងនៃជំងឺនេះត្រូវបាន គេរកឃើញថា ជាដំណរពូជ ក្រៅពីនេះនៅមានហេតុផល ផ្សេងទៀតដូចជា ការខូចខាត់នៃក្រពេញ រោម ឬ គល់រោមដែលបង្ខំឲ្យសក់ដុះក្នុងស្បែកដូចនេះ ហើយវាក៏ធ្វើឲ្យមាន ការលាក និងហើមនៅលើ ស្បែកនេះឡើង។
អ្នកដែលប្រឈមនឹងជំងឺមួយនេះ គឺជាអ្នកដែលធ្វើការងារ ដោយអង្គុយនៅមួយ កន្លែងច្រើនម៉ោងពេក អ្នកដែលធាត់ជ្រុល ឆ្លាប់មានរបួស ឬ មានរោមច្រើននៅលើឆ្អឹងគូទ អ្នកមាន សមាជិកគ្រួសារកើតជំងឺនេះ។
រោគសញ្ញា៖
– មានការហើម និងឈឺចាប់នៅលើឆ្អឹងគូទ ជាច្រើនថ្ងៃ ហើយពេលខ្លះ អាការនេះបានក្លាយជាជំងឺ រ៉ាំរ៉ៃរហូតដល់ពីរឆ្នាំ។
វិធីព្យាបាល៖
1. ក្នុងករណី ដែលគ្មានរោគសញ្ញាអ្វី លោកអ្នកគួរកោរោម នៅកន្លែងនោះចេញ ហើយសម្អាតវា ឲ្យមានអនាម័នខ្ពស់បំផុត។
2. ក្នុងករណី ដែលរោគសញ្ញាខ្លះហើយ លោកអ្នកគួរញាំថ្នាំបំបាត់ការឈឺចាប់ ហើយស្វែងរកគ្រូ ពេទ្យជំនាញដើម្បីស្វែងរកការព្រឹក្សាយោបល់។
3. ក្នុងករណី ដែលវាក្លាយទៅជាជំងឺរ៉ាំរ៉ៃហើយ លោកអ្នកត្រូវតែស្វែង រកគ្រូពេទ្យជំនាញ ដើម្បីធ្វើ ការរះកាត់ និងព្យាបាល៕

អត្ថបទ៖ ភក្តី
ខ្មែរណូត
ប្រភព៖ homehealthyrecipes
ខ្មែរណូត
ប្រភព៖ homehealthyrecipes

No comments:
Post a Comment