កាហ្វេត្រូវបានគេជឿជាក់ថា មានប្រភពមកពី ប្រទេសអេត្យូពី ជាកន្លែងមួយ ដែលបុរសឈ្មោះ ខាល ឌី បានប្រទះឃើញ សត្វពពែរបស់គាត់ មានអារម្មណ៍រីករាយ និងពោរពេញទៅ ដោយថាមពល ក្រោយពីសត្វពពែទាំងនោះ បានបរិភោគផ្លែឈើម្យ៉ាងពណ៌ក្រហម។ គាត់បានភ្លក់ផ្លែឈើនោះ ហើយក៏រងនូវឥទ្ធិពល ស្រដៀងគ្នានេះដែរ។ ព្រះសង្ឃមួយអង្គ ក្រោយពីបានឃើញ ឥរិយាបទចំឡែកនេះ ក៏នាំយកផ្លែឈើនោះមួយចំនួន ទៅប្រគេនព្រះសង្ឃដទៃទៀត។ ចាប់ពីពេលនោះមកកាហ្វេត្រូវ បានគេប្រើប្រាស់ជាទូទៅរហូត មកដល់ពេលបច្ចុប្បន្ន។
វត្តមានរបស់កាហ្វេនៅក្នុង ប្រទេសកម្ពុជាត្រូវបានគេគិតថា កើតមានក្នុងសម័យអាណានិគមយមបារាំង។ បច្ចុប្បន្ន ចំការកាហ្វេត្រូវបានគេ ប្រទះឃើញជាទូទៅ នៅក្នុងខេត្ត មណ្ឌលគីរី រតន:គីរី និងប៉ៃលិន ។ B’ Café ត្រូវបានបង្កើតឡើង ដើម្បីថែរក្សាកេរ្តិ៍ដំណែលនៃ រសជាតិកាហ្វេកម្ពុជា និង អភិវឌ្ឍន៍រសជាតិថ្មី តាមរយ:វិធីសាស្រ្ត ដែលប្លែកពីគេ ដោយលាយបញ្ចូលគ្នា នូវកាហ្វេសរីរាង្គ Arabica សុទ្ធ មកពីតំបន់ខ្ពង់រាប នៃខេត្តមណ្ឌលគីរី និង ខេត្តប៉ៃលិន ដែលជាតំបន់ភូមិសាស្រ្តមានអំណោយ ផលដល់ដំណាំកាហ្វេ លាយជាមួយទឹកឃ្មុំធម្មជាតិ មកពីខេត្តមណ្ឌលគីរី ។
ដើម្បីថែរក្សាកេរដំណែលនៃ ការទទួលទានកាហ្វេ ហាង B’ Café មានក្តីសោមនស្ស ក្នុងការផ្តល់ជូននូវរសជាតិ កាហ្វេដ៏ប្លែកអស្ចារ្យ តាមរយ:ការលាយបញ្ចូលគ្នា នៃគ្រាប់កាហ្វេពីខេត្តមណ្ឌលគីរី និងខេត្តបៃ៉លិន។ ដោយផ្អែកទៅលើបេសកកម្ម ដែលប្រកបដោយក្រមសីលធម៌ និងតម្លៃរបស់ B’ Café ដែលផ្តោតទៅលើ សុខភាពរបស់អតិថិជន ភាពមិនប៉ះពាល់ដល់បរិស្ថាន សុវត្តិភាពចំណីអាហារ និង រសជាតិពិត B’ Café ផ្តល់ជូននូវកាហ្វេដែលមានគុណភាព ជាមួយនឹងរសជាតិមួយ ក្នុងចំណោមរសជាតិដ៏ល្អបំផុត ទៅដល់អតិថិជនជាទីគោរព ហើយហាង B’ Café មានការប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ រសជាតិកាហ្វេកម្ពុជាឲ្យកាន់ តែទូលំទូលាយថែមទៀត។
ចាប់ពីថ្ងៃសម្ពោធដំបូង ថ្ងៃទី ០៣ ដល់ ០៦ ខែកញ្ញា ឆ្នាំ ២០១៥ ហាង B’ Café មានការលក់បញ្ចុះតំលៃពិសេស ៥០% ។ បន្ថែមលើសពីនេះ ចាប់ពីថ្ងៃទី ០៧ ដល់ ៣០ ខែកញ្ញា ឆ្នាំ ២០១៥ ហាង B’ Café មានការលក់ ៣ កែវ ថែម ១ កែវ ។
Iced Honey Latte គឺជាភេសជ្ជៈប្រចាំហាង B’ Café ។ ភេសជ្ជៈមួយនេះ មានឱជារស និង ក្លិនឈ្ងុយខុសពីគេ ដែលវាមិនគ្រាន់តែជា កាហ្វេឡាតេធម្មតានោះទេ តែវាជាកាហ្វេឡាតេ ដែលលាយផ្សំជាមួយនឹង ទឹកឃ្មុំពីធម្មជាតិ ដែលហាង B’ Café ដឹងហើយថា វាមានអត្ថប្រយោជន៍យ៉ាងច្រើនសំរាប់សុខភាព។ ទឹកឃ្មុំមានអត្ថប្រយោជន៍ ណាស់ក្នុងការទទួលទានតែឯង និង លាយជាមួយកាហ្វេឬតែ ដែលវាជួយបង្កើនថាមពល និង រក្សាកំរិតជាតិស្ករក្នុងរាងកាយក្នុង បរិមាណមួយដ៏សមស្រប ជាជាងការប្រើប្រាស់ស្ករធម្មតា ។
ទឹកឃ្មុំគឺជាស្ករធម្មជាតិ ដែលអាចធ្វើអោយលំពែង បញ្ចេញជាតិអាំងស៊ុយលីន បានគ្រប់គ្រាន់ដើម្បីការពារជំងឺទឹកនោមផ្អែម ។
អាស័យដ្ឋាន ផ្ទះលេខ១៥ AEo ផ្លូវ៣៦០ កែងផ្លូវ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ (ទល់មុខអង្គភាពពន្លត់អគ្គីភ័យ ទួលស្លែង) ។ លេខទូរស័ព្ទ៖ ០៨៦ ៩១ ៧៨ ៧៨ / ០១១ ៩៨៥ ៩៨៥ / ០១៣ ៦៦៦ ៤៦៦
Facebook page: B’ Café & Market

No comments:
Post a Comment