អ្នកធ្លាប់តែបានដឹងថា ជំងឺអេដស៏ជាជំងឺដ៏ កាចសាហាវមួយ ក្នុងចំណោមជំងឺ ដែលឆ្លងតាមការ រួមភេទផ្សេងទៀត។ តែឥលូវមនេះ មានជំងឺថ្មីមួយទៀត កាចសាហាវជាងជំងឺ អេដស៏ទៅទៀត។ យើង អាចការពារជំងឺអេដស៏បាន តាមរយៈការប្រើប្រាស់ស្រោម អនាម័យក្នុងពេលរួមភេទ តែស្រោម អនាម័យមិនអាចការពារថ្មីនេះបានទេ។ ជំងឺថ្មីមួយនេះមានឈ្មោះថា Human Papilloma Virus (HPV)។
HPV ជាជំងឺម្យ៉ាង ដែលអាចឆ្លងតាមការរួមភេទ ហើយអាចកើតមានទាំង លើមនុស្សប្រុស និងមនុស្សស្រី។ ជំងឺនេះមានច្រើនប្រភេទ ហើយមេរោគនៃ ជំងឺនេះបណ្តាលឲ្យមានជំងឺមហារីក និង មានឬសជាច្រើននៅលើស្បែក។ ហើយឬសនោះអាចកើត មាននៅលើប្រដាប់ភេទ ដែលមានរាងដុំៗ ជាប់គ្នាៗដូចផ្កាខាត់ណា មានវែង មានខ្លី ខ្លះតូច ខ្លះធំ។
ហើយក្នុងករណីអ្នក ជំងឺម្នាក់កើតជំងឺនេះ ហើយមានផ្ទុកនៅជំងឺ ប្រមះមួយទៀត អ្នកជំងឺមួយនោះប្រឈម នឹងការស្លាប់ខ្អស់បំផុត។ ប្រសិនបើអ្នកមានសង្ស័យថា ខ្លួនឯងមានជំងឺនេះ សូមប្រញាប់នៅជួនគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីស្វែង រកការព្យាបាលឲ្យបានទាន់ពេលវេលា៕
ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

No comments:
Post a Comment