អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ក្រូចឆ្មា ខ្ញី រមៀត និង​ទឹកឃ្មុំ​ ជាឱសថសម្រាប់​ព្យាបាល​ជំងឺ​ឈឺបំពងក

ផ្តល់សិទ្ធិដោយ៖ មង្គលការ
តើ​អ្នកកំពុងតែមាន​បញ្ហា​ឈឺបំពងកមែនទេ? សូមព្យាយាម​ពិសាភេសជ្ជៈធម្មជាតិ​នេះ ព្រោះវាមានផ្ទុក​សារធាតុ​ប្រឆាំងអុកស៊ីតកម្ម និងសារធាតុ​ចិញ្ចឹម​ជាច្រើន​ដែលអាច​ជួយព្យាបាល​​ជំងឺឈឺបំពងក ព្រមទាំងបញ្ហា​សុខភាព​ជាច្រើនទៀត។

គ្រឿងផ្សំ៖
– ទឹកឃ្មុំ ២-៣ ស្លាបព្រាកាហ្វេ
– ទឹកក្តៅ ២ កែវកន្លះ
– ក្រូចឆ្មា ៤ចំណិត
– រមៀត​ ១ចុងស្លាបព្រាកាហ្វេ
– ខ្ញីម៉ត់ ១ស្លាបព្រាបាយ
ការណែនាំ៖
– ដាក់ខ្ញី, ក្រូចឆ្មា, រមៀត ចូលទៅក្នងក្រឡកែវមួយ រួចចាក់ទឹកក្តៅពីលើ។
– បន្ថែម​ទឹក​ឃ្មុំតាមក្រោយ ហើយ​គ្រប់ឲ្យជិត ទុកចោលរយៈពេល ៣០នាទី។
– ចុងក្រោយ​អ្នកអាច​ផឹក​ភេសជ្ជៈមួយនេះបានហើយ។
ចំណាំ៖ អ្នកត្រូវរក្សាភេសជ្ជៈមួយនេះទុកនៅក្នុងទូទឹកកក​សម្រាប់​ទទួលទាន​តែមួយថ្ងៃប៉ុណ្ណោះ៕
ដោយ៖ ដារ៉ា
ប្រភព៖ justnaturallife

No comments:

Post a Comment

Powered by Blogger.